ភាពខុសគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា (The Differences between the National Assembly and the Senate)





សេចក្តីផ្តើម

ប្រទេសកម្ពុជាជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិ តាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅក្នុង ភូមិភាគអាស៊ី-អាគ្នេយ៍ មានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានភ្នំពេញជារាជធានី និងមាន រាជធានី-ខេត្ត៖ ២៥ ក្រុង-ស្រុក-ខណ្ឌ៖ ១៩៧ ឃុំ-សង្កាត់៖ ១.៦៣៣ ភូមិ៖ ១៤.១៣៩ មានប្រជាពលរដ្ឋ ១៥ លាននាក់ ភាសា និងអក្សរដែល ប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ហើយព្រះពុទ្ធ សាសនាជាសាសនារបស់រដ្ឋ។ អំណាចទាំងអស់ជារបស់ ប្រជាពលរដ្ឋ ហើយអំណាច បែងចែកដាច់ពីគ្នារវាង អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិ បត្តិ និងអំណាចតុលាការ។ ព្រឹទ្ធសភា និងរដ្ឋសភា ជាអង្គការមានអំណាចនីតិប្បញ្ញតិ្តដូច គ្នា តែរដ្ឋសភា និងព្រឹទ្ធសភា មានអត្តសញ្ញាណ និងសមត្ថកិច្ចខុសគ្នា អាស្រ័យដោយ៖

ក‑ប្រភព


  • តំណាងរាស្រ្តទាំងអស់ត្រូវជ្រើសតាំង តាមរយៈការបោះឆ្នោតសកល ដោយប្រជា រាស្រ្តតាមមណ្ឌលខេត្ត‑ក្រុងសម្រាប់រយៈពេល ៥ឆ្នាំ  
  • សមាជិកព្រឹទ្ធសភាត្រូវជ្រើសតាំង តាមរយៈការបោះឆ្នោតអសកល ដោយក្រុម ប្រឹក្សាឃុំ‑សង្កាត់និងតំណាងរាស្រ្តក្នុងតំណាងតាមភូមិ-ភាគសម្រាប់រយៈពេល៦ឆ្នាំរួមជាមួយនោះមាន២រូបត្រូវបានតែងតាំងដោយ ព្រះមហាក្សត្រនិង២រូបទៀត ត្រូវជ្រើសតាំង ដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។ ដូច្នេះលក្ខណៈ ពិសេស របស់ព្រឹទ្ធសភា គឺព្រឹទ្ធសភាកើតឡើងដោយការបោះ ឆ្នោតជ្រើសតាំងផង និង ដោយការតែងតាំងផង ។

ខ‑ភាពជាតំណាង


  • តំណាងរាស្រ្តជាតំណាង របស់ប្រជាពលរដ្ឋទូទៅជាម្ចាស់ឆ្នោតក្នុងមណ្ឌល។ បេក្ខ ជនតំណាង រាស្រ្តមានអាយុយ៉ាងតិច ២៥ ឆ្នាំ  
  • សមាជិកព្រឹទ្ធសភាភាគច្រើន ជាតំណាងក្រុមប្រឹក្សាឃុំ‑សង្កាត់ ដែលម្ចាស់ឆ្នោត ប៉ុន្តែក៏មានតំណាងព្រះមហាក្សត្រ និងតំណាងរដ្ឋសភាផងដែរ។ បេក្ខជនសមា ជិកព្រឹទ្ធសភាមានអាយុយ៉ាងតិច៤០ ឆ្នាំ

-សមាជិកភាព

រដ្ឋសភាពមាន សមាជិកជាតំណាងរាស្ត្រយ៉ាងតិច ១២០រូប (បច្ចុប្បន្ន ១២៣រូប) ហើយ ព្រឹទ្ធសភាមាន ចំនួនសមាជិកយ៉ាងច្រើន ស្មើនឹងចំនួនពាក់កណ្តាលនៃចំនួនសមាជិក រដ្ឋសភាទំាងមូល

ឃ‑អំណាច


ជ្រើសតាំងរាជរដ្ឋាភិបាល

រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល និងអាចទម្លាក់សមាជិកគណៈរដ្ឋមន្រ្តី ឬ ទម្លាក់រាជរដ្ឋាភិបាលពីតំណែង។ រដ្ឋសភាអាចត្រូវបានរំលាយមុនផុតអាណត្តិ បើសិន ជារាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ។ ព្រឹទ្ធសភាមិនអាចត្រូវរំ លាយមុនចប់អាណត្តិបានទេ។

សិទ្ធិវិសោធនកម្មរដ្ឋធមនុញ្ញ

មាត្រា១៥១ថ្មី នៃរដ្ឋធម្មនុញ្ញផ្តល់សិទ្ធិផ្តួចផ្តើមគំនិតសើរើ ឬផ្តួចផ្តើមគំនិតធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញដល់ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្រ្ត មួយភាគបួននៃចំនួន សមាជិករដ្ឋសភាទាំងមូល ប៉ុន្តែរដ្ឋធម្មនុញ្ញពុំបានផ្តល់សិទ្ធិផ្តួចផ្តើមគំនិតនេះដល់ប្រធាន

សិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់

សមាជិករដ្ឋសភា ឬសមាជិកព្រឹទ្ធសភា មានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ដូចគ្នា។ សេចក្តី ស្នើច្បាប់ណាដែលផ្តួចផ្តើមធ្វើ ដោយសមាជិកព្រឹទ្ធសភា ត្រូវតែបញ្ជូនទៅរដ្ឋសភាអនុ ម័តជាលើកដំបូងរួច ហើយទើបបញ្ជូនមកព្រឹទ្ធសភាពិនិត្យ និងអោយយោបល់ស្រប តាមមាត្រា ១១៣ថ្មី។

ការត្រួតពិនិត្យលើរាជរដ្ឋាភិបាល

រដ្ឋសភាមានអំណាច តាមច្បាប់ក្នុងការចោទសួរដេញដោល និងអនុម័តញ្ញត្តិបន្ទោសដក ហូតតំណែង ឬរំលាយរាជរដ្ឋាភិបាល។ ផលិតច្បាប់អោយ បានល្អជាគោលដៅអាទិភាព របស់ព្រឹទ្ធសភា ដោយមិនចំណុះបរិយាកាសនយោបាយ និងកាលៈទេសៈឡើយ។ ព្រឹទ្ធ សភាមិនប្រឈមនឹង រាជរដ្ឋាភិបាលដូចរដ្ឋសភា ដោយប្រើញ្ញតិ្តបន្ទោសដើម្បីដកហូតមុខ តំណែងសមាជិករាជរដ្ឋាភិបាលឬរំលាយរាជរដ្ឋាភិបាលឡើយ។ ជាទូទៅព្រឹទ្ធសភាជាកូន ជញ្ជីង ដើម្បីធ្វើអោយច្បាប់មានតុល្យភាព ដែលអាចទទួលយកបានពីរដ្ឋសភារាជរដ្ឋាភិ បាល និងពីសំណាក់ប្រជាពលរដ្ឋដោយគ្មានស្ថាប័នណាមួយទៀត អាចប្រឡូកនៅក្នុង ការដ្ឋាននេះឡើយ ក្រៅពីព្រឹទ្ធសភា លើកលែងក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសិទ្ធិ សម្រេចអំពីធម្មនុញ្ញភាពនៃច្បាប់ មុននឹងប្រកាសអោយប្រើ ហើយសម្រាប់តែច្បាប់ធម្ម នុញ្ញ និងច្បាប់រៀបចំអង្គការតែប៉ុណ្ណោះ។ ដូច្នេះច្បាប់ជាទូទៅផ្តើមចេញ ពីចរិតខុសគ្នា នេះយោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភា អាចខុសគ្នាពីរដ្ឋសភា។ យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាមានទម្ងន់ និងគ្រប់ជ្រុងជ្រោយដោយសារតែព្រឹទ្ធសភា ជាតំណាងក្រុមប្រឹក្សាឃុំសង្កាត់ ដែលជារដ្ឋបាលថ្នាក់ក្រោមបំផុត ព្រឹទ្ធសភាអាចធ្វើ ការតិះទៀន តាមរបៀបស្ថាបនាលើបញ្ហាជាតិ តាមរយៈដំណើរការសិក្សាស្រាវជ្រាវវាយ តម្លៃ និងកំណត់នូវចក្ខុវិស័យទៅមុខ ព្រមទាំងផ្តល់នូវអនុសាសន៍ដែលរាជរដ្ឋាភិបាល ងាយនឹងទទួលយក។

អំណាចសម្រេចចិត្ត
ដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ ប្រទេសជាតិ

សេចក្តីសន្និដ្ឋាន

ទោះបីជាស្ថាប័នទំាងពីរ នេះមានសមត្ថកិច្ចអត្តសញ្ញា និងសមត្ថកិច្ចខុសគ្នាក៏ដោយ។ ប៉ុន្តែស្ថាប័នទំាំងពីរនេះដែលជាអង្គការនីតិបញ្ញត្តិសំខាន់ដូចគ្នា ដែលមិនអាចខ្វះបាន ក្នុង ការជួយត្រួតពិនិត្យច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីឲ្យការអនុវត្តន៏ច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែមានប្រសិទ្ធិភាព និងតម្លាភាព។

ឯកសារពិគ្រោះ

  • រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។
  • ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ឆ្នាំ១៩៩៨។
  •  ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ ឆ្នាំ១៩៩៧ និង ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត ឆ្នាំ ២០០៧។
  • http://www.worldbank.org/en/country/cambodia







ភាពខុសគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា (The Differences between the National Assembly and the Senate) ភាពខុសគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា (The Differences between the National Assembly and the Senate) Reviewed by Collective Information on 7:14 PM Rating: 5

No comments:

Powered by Blogger.