នីតិវិធីនៃការបង្កើតច្បាប់នៅប្រទេសកម្ពុជា ដោយសង្ខេប (The Law-Making Process in Cambodia-Briefly)





 អត្ថបទនៃសេចក្តីព្រាងច្បាប់នឹងធ្វើឡើងដោយនាយករដ្ឋមន្រ្តី តំណាងរាស្រ្ត ឬ សមាជិកព្រឹទ្ធសភា ដាក់ជូន​រដ្ឋសភា ប្រធាន​រដ្ឋសភានឹងកោះប្រជុំ ដើម្បីពិនិត្យ និង សម្រេចប្រគល់ សេចក្តីព្រាងច្បាប់ នោះទៅឲ្យ​គណៈកម្មការ​ជំនាញ ដើម្បី ពិនិត្យពិភាក្សា​លើ​សេចក្តីព្រាងច្បាប់នោះ។ បន្ទាប់ពីគណៈ កម្មការពិនិត្យរួចរាល់ ហើយត្រូវបញ្ចូលទៅ​ក្នុងរបៀបវារៈសម័យប្រជុំវិសាមញ្ញនៃរដ្ឋសភា។ រដ្ឋសភានឹងពិភាក្សា និង អនុម័តតាម សេចក្តីព្រាង​ច្បាប់មួយ​ជំពូកម្តងៗ ឬ មួយមាត្រាម្តងៗ។

បន្ទាប់ពីរដ្ឋសភាពិភាក្សា ហើយ​ត្រូវ​បញ្ជូន​ទៅព្រឹទ្ធសភាឲ្យត្រួតពិនិត្យ​​ ហើយឲ្យ​យោបល់​វិញ ក្នុង រយៈពេល ០១ ខែ យ៉ាងយូរ។ បន្ទាប់ពីមានការយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភា​ហើយ​ សេចក្តីព្រាង​ច្បាប់ត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និង យកតាមមតិភាគច្រើនដាច់ខាត។ ក្រោយពីសេចក្តីព្រាងច្បាប់ត្រូវបានពិនិត្យដោយព្រឹទ្ធសភាពរួចហើយ នោះត្រូវបញ្ជូនទៅ កាន់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញដើម្បីត្រួតពិនិត្យថាតើមានធម្មនុញ្ញភាពហើយឬនៅ។ 

ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ និងបញ្ជូនទៅក្រុមប្រឹក្សា ធម្មនុញ្ញពិនិត្យរួចរាល់ហើយ បន្ទាប់មកត្រូវបាន ព្រះមហាក្សត្រ​ទ្រង់ឡាយ​ព្រះហស្ត​លេខា​លើព្រះរាជក្រមប្រកាសឲ្យប្រើត្រូវចូលជាធរមានតាមទិដ្ឋភាព។

  • នៅរាជធានីភ្នំពេញក្នុងរយៈពេល ១០ ថ្ងៃ ក្រោយពីថ្ងៃប្រកាសឲ្យប្រើ។​​​​​​​​​​​​​​​​​​​​​​​​​
  • នៅទូទាំងប្រទេសក្នុងរយៈពេល ២០ ថ្ងៃ ក្រោយពីថ្ងៃប្រកាស់ឲ្យប្រើ។ 
  • និង ចូលជាធរមានភ្លាមនៅទូទាំងប្រទេសក្រោយថ្ងៃប្រកាសឲ្យប្រើ បើច្បាប់នោះ បានចែងថា​ជាការ​ប្រញាប់។​​​
 
វីឌីអូ៖ Please enjoy the video in the following, How Law is Made in Cambodia?

នីតិវិធីនៃការបង្កើតច្បាប់នៅប្រទេសកម្ពុជា ដោយសង្ខេប (The Law-Making Process in Cambodia-Briefly) នីតិវិធីនៃការបង្កើតច្បាប់នៅប្រទេសកម្ពុជា ដោយសង្ខេប (The Law-Making Process in Cambodia-Briefly) Reviewed by Collective Information on 5:11 PM Rating: 5

1 comment:

  1. គួរពន្យល់និងបែងចែងអោយដាច់ពីគ្នាផងថាតើ អ្វីជាសេចក្តីព្រាងច្បាប់ និង អ្វីជាសេចក្តីស្នើច្បាប់?មួយវិញទៀតគួររៀបរាប់លំអិតបន្តិចទៅលើករណីដែលសភាទាំងពីរមិនយល់ស្របដូចគ្នាលើសេចក្តីព្រាងច្បាប់ណាស់មួយ?

    ReplyDelete

Powered by Blogger.