នីតិវិធីតម្កល់ និងដកប្រាក់កក់ធានាការអនុវត្តន៍កិច្ចសន្យា (The deposit procedures and refund deposit guarantee for contract implementation)
យោងតាមសារាចរណែនាំ របស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុថ្មីៗនេះបានឲ្យដឹងថាក្នុង រយៈកាលកន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពិនិត្យឃើញថា ក្រសួង ស្ថាប័នមានសមត្ថកិច្ចបានចុះកិច្ចសន្យាផ្សេងៗមានជាអាទិ៍ កិច្ចសន្យាសម្បទាន កិច្ចសន្យាវិនិយោគ កិច្ចសន្យាជួល កិច្ចសន្យាផ្សេងៗទៀតជាមួយក្រុមហ៊ុនឯកជន ដែលតាមរយៈនេះ បានតម្រូវឲ្យភាគីឯកជនតម្កល់ប្រាក់កក់សម្រាប់ធានា ការអនុវត្តន៍កិច្ចសន្យា។ ប្រាក់កក់ទាំងនោះ ត្រូវបានតម្កល់នៅតាមក្រសួងស្ថាប័នជាប់កិច្ចសន្យា ឬនៅធនាគារពាណិជ្ជកម្មមួយចំនួន។
២- រាល់ប្រាក់កក់ទាំងអស់ត្រូវកំណត់ឲ្យបង់ចូលក្នុងគណនីទោលរតនាគារ របស់អគ្គនាយកដ្ឋានរតនាគារជាតិក្នុងរយៈពេលយ៉ាងយូរពី ៧ថ្ងៃ ទៅ ៣០ថ្ងៃក្រោយកិច្ចសន្យាចូលជាធរមាន ឬតាមខ្លឹមសារដែលមានចែងក្នុងកិច្ចសន្យា។
៣- ប្រាក់កក់ត្រូវបានផ្ទេប្រគល់ជូនភាគីកិច្ចសន្យា ឬអ្នកកក់ប្រាក់ ឬអ្នកទទួលអាជ្ញា ប័ណ្ណវិញ នៅពេលដល់កាលវសាន្តនៃការដកប្រាក់កក់ ឬតាមល័ក្ខខ័ណ្ឌដែលបានកំណត់ក្នុងកិច្ចសន្យា។
៤- ចំពោះប្រាក់កក់ ដែលកំពុងតម្កល់នៅគណនីរបស់ក្រសួង ស្ថាប័នសាមី ត្រូវចាត់ចែង ផ្ទេចូលក្នុង គណនីទោលរតនាគារ របស់អគ្គនាយកដ្នានរតនាគារជាតិជាការប្រញាប់។
៥- គណនីទោលរតនាគារ របស់អគ្គនាយកដ្នានរតនាគារជាតិ សំរាប់ប្រាក់រៀលមានលេខ ០០០០០០០០ ១១១១ និងសំរាប់ប្រាក់រូបិយវត្ថុដុល្លារអាមេរិកមានលេខ ០០០០០០០០ ១៣៣៣ នៅធនាគារជាតិនៃកម្ពុជា ។
៦- ភាគីកិច្ចសន្យា អ្នកកក់ប្រាក់ ឬអ្នកទទួលបានអាជ្ញាប័ណ្ណ ត្រូវប្រគល់ប័ណ្ឌបង់ប្រាក់កក់ ដែល ចេញដោយ ធនាគារជាតិនៃកម្ពុជា ជូនទៅភាគីក្រសួង ស្ថាប័នជាប់កិច្ចសន្យាចំនួនមួយច្បាប់ និងជូនទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាក្រសួងមានសមត្ថកិច្ចផ្តល់ការយល់ព្រមលើកិច្ចសន្យាចំនួនមួយច្បាប់ ដើម្បីត្រួតពិនិត្យ និងតាមដានការអនុវត្តន៍កិច្ចសន្យា ។
៧- ការដកប្រាក់កក់ត្រូវអនុវត្តតាមបែបបទដូចខាងក្រោមនេះ ៖
ក្រសួង ស្ថាប័នជាប់កិច្ចសន្យាត្រូវពិនិត្យ និងបញ្ជូនសំណើសុំដកប្រាក់កក់របស់ភាគីកិច្ចសន្យា អ្នកកក់ប្រាក់ ឬអ្នកទទួលអាជ្ញាប័ណ្ណដោយភ្ជាប់មកជាមួយនូវកិច្ចសន្យា ប័ណ្ណបង់ប្រាក់ និងឯក សារបញ្ជាក់ពីការបាន បំពេញលក្ខខណ្ឌក្នុងកិច្ចសន្យាកំណត់ ហេតុប្រគល់ទទួលសំណង់ ឬសម្ភារៈ មក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្នានរតនាគារជាតិ) ក្នុងរយៈពេល ៥ថ្ងៃ ។ ក្នុងករណីដែលក្រសួងស្ថាប័នជាប់កិច្ចសន្យាពិនិត្យ ឃើញថា មិនទាន់ដល់កាលវសាន្ត ឬក៏ភាគីកិច្ចសន្យា អ្នកកក់ប្រាក់ ឬអ្នកទទួលអាជ្ញាប័ណ្ណ មិនទាន់បានបំពេញលក្ខខណ្ឌ ដែលអាចដកប្រាក់កក់វិញបាន ឬមិនបានភ្ជាប់ ឯកសារពាក់ព័ន្ធបានគ្រប់គ្រាន់នោះ ក្រសួង ស្ថាប័នជាប់កិច្ចសន្យាត្រូវបញ្ជូនសំណើត្រឡប់ទៅភាគីឯកជនវិញជាបន្ទាន់។
៨- ដោយឡែកនីតិវិធី និងបែបបទកក់ប្រាក់ធានាការដេញថ្លៃ និងប្រាក់កក់ធានាការអនុវត្តន៍កិច្ចសន្យាលទ្ធកម្មត្រូវអនុវត្តតាមវិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ ដូចមានចែងក្នុងសៀវភៅលទ្ធកម្ម។
៩- ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធត្រូវទទួលខុសត្រូវអនុវត្តនីតិវិធីតម្កល់ និងដកប្រាក់ កក់ធានាការ អនុវត្តន៍កិច្ចសន្យាឲ្យបានម៉ឺងម៉ាត់ ជៀសវាងដាច់ខាតការបង្កការលំបាកធ្វើឲ្យប៉ះពាល់ ផលប្រយោជន៍ និងសតិអារម្មណ៍របស់ភាគីកិច្ចសន្យា អ្នកកក់ប្រាក់ ឬអ្នកទទួលអាជ្ញាប័ណ្ណ។
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)
នីតិវិធីតម្កល់ និងដកប្រាក់កក់ធានាការអនុវត្តន៍កិច្ចសន្យា (The deposit procedures and refund deposit guarantee for contract implementation)
Reviewed by Collective Information
on
6:55 PM
Rating:
No comments: