ប្រព័ន្ធច្បាប់របស់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន (The Legal Systems of Nations in the ASEAN Region)




Image result for ASEAN

សេចក្តីផ្តើម

អាស៊ាន(ASEAN= Association of South East Asia Nations) មានន័យពេញថាសមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍។ វាត្រូវបានបង្កើតឡើងនៅទីក្រុងបាងកកព្រះរាជាណាចក្រថៃនៅថ្ងៃទី៨ សីហា ១៩៦៧។ សមាជិកស្ថាបនិកនៃសមាគមនេះមានប្រទេសប្រាំគឺ ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ហ្វីលីភីនសិង្ហបុរី និងប្រ ទេសថៃ។ បច្ចុប្បន្នអាស៊ានមានសមាជិកចំនួន ១០ ប្រទេស គឺប៊្រុយណេ កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ីភូមា(មីយ៉ានម៉ា) ហ្វីលីពីន សិង្ហបុរី ថៃឡង់ វៀតណាម។ ព័ត៌មានសង្ខេបអំពីប្រទេសជាសមាជិកនីមួយៗ៖

១. ប្រទេសប្រ៊ុយណេ

Image result for brunei


ឈ្មោះផ្លូវការ: ព្រុយណេដារូសាទ្បាម (Nagara Brunei Darussalam)
របបនយោបាយ: Constitutional sultanate រាជានិយមអ៊ីស្លាមបែបម៉ាទ្បេ
ព្រះមហាក្សត្រជាប្រមុខរដ្ឋផង និងប្រមុខរដ្ឋាភិបាលផង
ផ្ទៃដីសរុប: ៥៧៦,៥ គីឡូម៉ែត្រក្រឡា
រដ្ឋធានី: បង់ដាសេរី ប៉េកាវ៉ាន់ (Banda Seri Begawan)
Currency: B$ (Brunei Dollar)
ភាសា: ភាសាម៉ាឡេ (ផ្លូវការ) ក្រៅពីនេះមានចិននិងអង់គ្លេស
ទទួលឯករាជ្យៈ ០១ មករា ១៩៨៤ (ពីចក្រភពអង់គ្លេស)
ប្រព័ន្ធច្បាប់: ផ្អែកលើប្រព័ន្ធ Common Law របស់ចក្រភពអង់គ្លេស

២. ព្រះរាជាណាចក្រកម្ពុជា

Image result for cambodia flag


ឈ្មោះផ្លូវការ: ព្រះរាជាណាចក្រកម្ពុជា (Kingdom of Cambodia)
របបនយោបាយ: រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ​
(ព្រះមហាក្សត្រជាប្រមុខរដ្ឋ និងប្រមុខ រដ្ឋាភិបាល គឺនាយករដ្ឋមន្ត្រី)
ផ្ទៃដីសរុប: ១៨១,០៣៥ គីឡូម៉ែត្រក្រឡា
រាជធានី: ភ្នំពេញ (Phnom Penh)
Currency: Riel (រៀល)
ភាសា: ភាសាខ្មែរ(ផ្លូវការ) ភាសាអង់គ្លេស និងបារាំង
ទទួលឯករាជ្យៈ ០៩ វិច្ឆិកា ១៩៥៣ (ពីប្រទេសបារំាង)
ប្រព័ន្ធច្បាប់: ផ្អែកលើប្រព័ន្ធច្បាប់បារាំង Civil Law និងទទួលឥទ្ធិពលពី Common Law

៣. ប្រទេសឥណ្ឌូនេស៊ី

Related image

ឈ្មោះផ្លូវការ: សាធារណៈរដ្ឋឥណ្ឌូនេស៊ី
របបនយោបាយ: សាធារណៈរដ្ឋ​
(ប្រធានាធិបតីជាប្រមុខរដ្ឋផង និងប្រមុខរដ្ឋាភិបាលផង)
ផ្ទៃដីសរុប: ១,៩០៤,៥៦៩ គីឡូម៉ែត្រក្រឡា
រដ្ឋធានី: ចាកាតា (Jakarta)
Currency: រូព្យា (Rupiah)
ភាសា: Bahasa Indonesia (ផ្លូវការ) ភាសាអង់គ្លេស និងភាសាជនជាតិភាគតិចផ្សេងៗទៀត
ទទួលឯករាជ្យៈ ២៧ ធ្នូ ១៩៤៩ (ពីប្រទេសហូទ្បង់)
ប្រព័ន្ធច្បាប់: ផ្អែកលើប្រព័ន្ធ ច្បាប់រ៉ូម៉ាំង ហូឡង់

៤. ប្រទេសឡាវ

Image result for laos flag


ឈ្មោះផ្លូវការ: សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
របបនយោបាយ: រដ្ឋដែលប្រកាន់នូវរបបកុម្មុយនីស្ត
ផ្ទៃដីសរុប: ២៣៦,៨០០ គីឡូម៉ែត្រក្រឡា
រដ្ឋធានី: វៀងច័ន្ទ (Vientiane)
Currency: ហ្គីប (Kip)
ភាសា:​ ឡាវ (ផ្លូវការ) ភាសាអង់គ្លេស និងភាសាបារំាង
ទទួលឯករាជ្យៈ ១៩ កក្កដា ១៩៤៩ (ពីប្រទេសបារំាង)
ប្រព័ន្ធច្បាប់: ផ្អែកលើប្រពៃណីទំនៀមទម្លាប់ប្រព័ន្ធច្បាប់បារាំង និងរបៀបរបបសង្គមនិយម

៥. ប្រទេសម៉ាឡេស៊ី

Image result for malaysia flag

ឈ្មោះផ្លូវការ: សហព័ន្ធម៉ាឡេស៊ី
របបនយោបាយ: រាជានិយមអាស្រ័យធម្មនុញ្ញសហព័ន្ធ
(ប្រមុខរដ្ឋគឺប្រមុខសហព័ន្ធជាន់ខ្ពស់ និងប្រមុខរដ្ឋាភិបាល គឺនាយករដ្ឋមន្ត្រី)
ផ្ទៃដីសរុប: ៣២៩,៨៤៧ គីឡូម៉ែត្រក្រឡា
រដ្ឋធានី: កូឡាឡាំពួរ (Kuala Lumpur)
Currency: រីងហ្គីតម៉ាទ្បេស៊ី (Ringgit)
ភាសា: Bahasa Malaysia (ផ្លូវការ) ភាសាអង់គ្លេស ចិន តាមិឡ អ៊ីបាន និងភាសាដើមផ្សេងៗទៀត
ទទួលឯករាជ្យៈ ៣១ សីហា ១៩៥៧ (ពីចក្រភពអង់គ្លេស)
ប្រព័ន្ធច្បាប់: ផ្អែកលើប្រព័ន្ធច្បាប់ Common Law

៦. ប្រទេសមីយ៉ាន់ម៉ា (ភូមា)

Image result for myanmar flag 2015


ឈ្មោះផ្លូវការ: សហភាពមីយ៉ានម៉ា
របបនយោបាយ: រដ្ឋាភិបាលយោធា (ពេលនេះកំពុងតែស្ថិតក្នុងដំណាក់កាល កែទម្រង់ទៅរកលទ្ធិប្រជាធិបតេយ្យ)
(ប្រមុខរដ្ឋគឺប្រធានាធិបតី និងប្រមុខរដ្ឋាភិបាល គឺនាយករដ្ឋមន្ត្រី)
ផ្ទៃដីសរុប: ៦៧៦,៥៧៨ គីឡូម៉ែត្រក្រឡា
រដ្ឋធានី: ណៃពិដោរ (Nay Pi Daw)
Currency: ខ្យាត (Kyat)
ភាសា: ភូមា (ផ្លូវការ) និងភាសាជនជាតិភាគតិច
ទទួលឯករាជ្យៈ ០៤ មករា ១៩៤៨ (ពីចក្រភពអង់គ្លេស)
ប្រព័ន្ធច្បាប់: ផ្អែកលើប្រព័ន្ធច្បាប់ Common Law


៧. ប្រទេសហ្វីលីពីន

Related image


ឈ្មោះផ្លូវការ: សាធារណៈរដ្ឋហ្វីលីពីន
របបនយោបាយ: សាធារណៈរដ្ឋ
(ប្រធានាធិបតីជា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល)
ផ្ទៃដីសរុប: ៣០០,០០០ គីឡូម៉ែត្រក្រឡា
រដ្ឋធានី: ម៉ានីល (Manila)
Currency: ប៉េសូ (Peso)
ភាសា: ហ្វីលីពីន និងអង់គ្លេស (ផ្លូវការ) និងភាសាជនជាតិដើម
ទទួលឯករាជ្យៈ ១២ មិថុនា ១៨៩៨ (ពីប្រទេសអេស្ប៉ាញ) និង ០៤​ កក្កដា ១៩៤៦ (ពីសហរដ្ឋអាមេរិក)
ប្រព័ន្ធច្បាប់: ផ្អែកលើប្រព័ន្ធច្បាប់ផ្អែកលើច្បាប់របស់អេស្ប៉ាញ អង់គ្លេស Common Law និងអាមេរិក

៨. ប្រទេសសិង្ហបុរី

Image result for singapore flag 2015


ឈ្មោះផ្លូវការ: សាធារណៈរដ្ឋសិង្ហបុរី
របបនយោបាយ: សាធារណៈរដ្ឋឯក្កតៈ
(ប្រមុខរដ្ឋ គឺប្រធានាធិបតី និងប្រមុខរដ្ឋាភិបាល គឺនាយករដ្ឋមន្ត្រី)
ផ្ទៃដីសរុប: ៧០១,១ គីឡូម៉ែត្រក្រឡា
រដ្ឋធានី: សិង្ហបុរី (Singapore)
Currency: ដុល្លារសិង្ហបុរី (Singapore dollar)
ភាសា: ចិន ម៉ាឡេ តាមិឡ និងអង់គ្លេស
ទទួលឯករាជ្យៈ ០៩ សីហា ១៩៦៥ (ផ្តាច់ចេញពីសហព័ន្ធម៉ាទ្បេស៊ី)
ប្រព័ន្ធច្បាប់: ផ្អែកលើប្រព័ន្ធច្បាប់ Common Law

៩. ប្រទេសទេសថៃ

Image result for thailand flag 2015


ឈ្មោះផ្លូវការ: ព្រះរាជាណាចក្រថៃឡង់ដ៍
របបនយោបាយ: រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
(ព្រះមហាក្សត្រជាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលគឺនាយករដ្ឋមន្ត្រី)
ផ្ទៃដីសរុប: ៥១៣,១២០ គីឡូម៉ែត្រក្រឡា
រាជធានី: បាងកក (Bangkok)
Currency: បាត (Baht Thai)
ភាសា: ថៃ អង់គ្លេស ចិន ម៉ាឡេ ឡាវ និងមនខ្មែរ
ថ្ងៃឯករាជ្យៈ ១២៣៨ (មិនដែលស្ថិតក្រោមអាណានិគម)
ប្រព័ន្ធច្បាប់: ផ្អែកលើប្រព័ន្ធច្បាប់ផ្អែកលើច្បាប់ស៊ីវិល និងឥទ្ធិពលរបស់ច្បាប់អង់គ្លេស Common Law

១០. ប្រទេសវៀតណាម

Image result for vietnam flag 2015


ឈ្មោះផ្លូវការ: សាធារណៈរដ្ឋសង្គមនិយមវៀតណាម
របបនយោបាយ: សាធារណៈរដ្ឋបែបសង្គមនិយម
(ប្រុមខរដ្ឋាភិបាលគឺប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប្រមុខរដ្ឋាភិបាល)
ផ្ទៃដីសរុប: ៣៣១,២១០ គីឡូម៉ែត្រក្រឡា
រដ្ឋធានី: ហាណូយ (Hanoi)
Currency: ដុង (Dong)
ភាសា: វៀតណាម (ផ្លូវការ) ចិន ខ្មែរ ចាម និងភាសាភាគតិចផ្សេងទៀត
ទទួលឯករាជ្យៈ ០២ កញ្ញា ១៩៤៥
ប្រព័ន្ធច្បាប់: ផ្អែកលើទ្រឹស្តីច្បាប់កុម្មុយនីស្ត និងប្រព័ន្ធច្បាប់បារាំង

ឯកសារយោង
  • ឯកសារអាស៊ាន រៀបរៀងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណំាហុង ភាគ ១-២ (១៩៩៩)។ 
  • សៀវភៅ ចំណេះដឹងស្តីពីសមាគមអាស៊ាន រៀបរៀងដោយ លោក នួន សុធិមន្ត (២០០៧)។ 
  • សៀវភៅ អង្គការអន្តរជាតិ រៀបរៀងដោយ លោកសាស្ត្រាចារ្យ ពៅ សារឿន (២០១០)។ 
  • សៀវភៅ អាស៊ាន និងសមាហរណកម្ម រៀបរៀងដោយ បណ្ឌិត ឈុន ណារ៉េត (២០១០)។ 
  • សៀវភៅ នីតិអាស៊ាន និងប្រព័ន្ធនយោបាយ រៀបរៀងដោយ លោក កេត សុជាតិ និងលោក តែ ពន្លឺ (២០១០)។ 
  • សៀវភៅ ប្រព័ន្ធនីតិអាស៊ាន រៀបរៀងដោយ លោក ស៊ន សុជាតិ (២០១២)។
  • http://www.asean.org/asean/asean-member-states/

ប្រព័ន្ធច្បាប់របស់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន (The Legal Systems of Nations in the ASEAN Region) ប្រព័ន្ធច្បាប់របស់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន (The Legal Systems of Nations in the ASEAN Region) Reviewed by Collective Information on 8:15 AM Rating: 5

No comments:

Powered by Blogger.