ដំណើរការ​ស្ថាប័ន​នីតិបញ្ញត្តិ (The Legislative Process)

Image result for ព្រឹទ្ធសភា រដ្ឋសភា

រដ្ឋសភា​ និង​ព្រឹទ្ធសភា​មានអំណាច​និតី​បញ្ញត្តិ។ សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា​និង​នាយក​រដ្ឋ មន្ត្រី​មាន​សិទ្ធិ​ផ្តួច​ផ្តើមគំនិត​ធ្វើ​សេចក្តីព្រាងច្បាប់ ឬ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់។ ដំណើរការ​ច្បាប់​នេះ ជាធម្មតា​ប្រើ​រយៈពេល ២ទៅ ៣ខែ ​ដើម្បី​បញ្ចប់។ យ៉ាងណាក្តី ក្នុងករណី​មាន​អាសន្ន ដំណើរការ​នេះ​ត្រូវ បាន​បំ​ព្រួញ​ហើយ​ច្បាប់​អាច​ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ច្បាប់​ត្រូវ​បានអនុម័ត​បន្ទាប់ពី​មាន​សម្លេងគាំទ្រ​ភាគច្រើន​ដាច់ខាត (50% + 1) នៃ​រដ្ឋសភា បាន​បោះឆ្នោត​អនុម័ត​ច្បាប់​នោះ។

ដំណើរការច្បាប់នៅប្រទេសកម្ពុជា

- អត្ថបទ​ភាគច្រើន​ដែល​ត្រូវបាន​បង្កើត​ចេញ​ជា​ទម្រង់ នឹង​ក្លាយជា​ពង្រាងច្បាប់ (ការផ្តួចផ្តើម​គំនិតរ​បស់​រដ្ឋា​ភិបាល)។នៅពេលដែល​សេចក្តីព្រាងច្បាប់/សេចក្តីស្នើច្បាប់​ជា​គំនិត​ផ្តួចផ្តើម​របស់​ព្រឹទ្ធសភា តំណាងរាស្ត្រ​មាន​សិទ្ធិ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប៉ុន្តែ​សំណើរ​នេះ​មិនអាច​ទទួលយក​បានទេ​បើ​វិសោធនកម្ម​ច្បាប់​នោះ​សំដៅ​បន្ថយ​ប្រាក់ចំណូល​សាធារណៈ​ឬ​បន្ថែម​បន្ទុក​លើ​ប្រជាពលរដ្ឋ។

- ចំនួន​ច្បាប់​ដ៏​ច្រើន​ក្រាស់ក្រែល​ត្រូវបាន​ធ្វើឡើង​តាម​នីតិវិធី​យ៉ាង​ឆាប់រហ័ស​ដោយ​ផ្អែកលើ​ការប្រកាស​ស្ថានភាព​អាសន្ន មានន័យថា​ច្បាប់​ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​និង​ទុកពេល តិចតួច​សម្រាប់​ការពិចារណា ឬ​ការធ្វើ​ឲ្យ​ច្បាប់​នោះ​ល្អឥតខ្ចោះ។ ឧទាហរណ៍​ច្បាប់​ស្តីពី​ស្ថាន ទម្ងន់ទោស​នៃ​បទល្មើស ឆ្នាំ (២០០២) ច្បាប់​ស្តីពី​រយៈពេល​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន ឆ្នាំ (១៩៩៩) ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ឆ្នាំ (១៩៩៨) និង​ច្បាប់ ការងារ​ឆ្នាំ (១៩៩៧) ត្រូវបាន​អនុម័ត​តាម​ស្ថានភាព​ដំណើរការ​អនុម័ត​ច្បាប់​បន្ទាន់។

- បើ​ព្រឹទ្ធសភា​សុំ​ឲ្យ​កែសម្រួល​សេចក្តីព្រាងច្បាប់ ឬ​សេចក្តីស្នើច្បាប់​នោះ រដ្ឋសភា​ត្រូវ​ពិនិត្យ​និង សម្រេច​តែ​ត្រង់​បទបញ្ញត្តិ​ឬ​ចំណុច​ណា​ដែល​ព្រឹទ្ធសភា​សុំ​ឲ្យ​កែសម្រួល​ដោយ​បដិសេធចោល ទាំងមូល ឬ​ទុកជាបានការ​ខ្លះ។
- ការ​បង្វិល​ទៅ​បង្វិល​មករ​វាង​ព្រឹទ្ធសភា​និង​រដ្ឋសភា​ត្រូវធ្វើ​ក្នុង​រយៈពេល​មួយខែ។ រយៈពេល​នេះ ត្រូវ​បន្ថយ​មក​ត្រឹម១០ថ្ងៃ បើ​ពិនិត្យ​ពី​ថវិកាជាតិ​និង​ហិរញ្ញវត្ថុ​ហើយ​មក​ត្រឹមតែ២ថ្ងៃ​ បើជា​ការ​ប្រ ញាប់។

- បើ​ព្រឹទ្ធសភា​បដិសេធ​សេចក្តីព្រាងច្បាប់ ឬ​សេចក្តីស្នើច្បាប់​នោះ​ជា​អសារ​បង់ រដ្ឋសភា​មិនអាច នឹង​យកមក​ពិចារណា​ជា​លើក​ទី​ពីរបាន​មុន​រយៈពេល​មួយខែ​ទេ។ រយៈពេល​នេះ ត្រូវ​បន្ថយ​មក ត្រឹម១៥ថ្ងៃ​បើ​ពិនិត្យ​ពី​ថវិកាជាតិ​និង​ហិរញ្ញវត្ថុ​ហើយ​មក​ត្រឹមតែ៤ថ្ងៃ ​បើជា​ការប្រញាប់។

- ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត​និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​រួចហើយ ត្រូវបាន​ព្រះ មហាក្សត្រ​ទ្រង់​បាន​ឡាយព្រះហស្ថលេខា​ប្រកាស​ឲ្យ​ប្រើ។

- ច្បាប់​ត្រូវ​ចូល​ជាធរ​មាននៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល១០ថ្ងៃ​គត់​ក្រោយ​ពីថ្ងៃ​ប្រកាស​ឲ្យ​ប្រើ និង​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល២០ថ្ងៃ​គត់ ​ក្រោយ​ពីថ្ងៃ​ប្រកាស​ឲ្យ​ប្រើ។ ប៉ុន្តែ​បើ​ច្បាប់​នេះ បាន​ចែងថា “ជាការ​ប្រញាប់” ច្បាប់​នេះ​ត្រូវ​ចូល​ជា​ធរមាន​ភ្លាម​នៅ​ទូទាំងប្រទេស​ក្រោយ​ថ្ងៃ ប្រកាស​ឲ្យ​ប្រើ។
- ច្បាប់​ដែល​ព្រះមហាក្សត្រ​ទ្រង់​បាន​ឡាយព្រះហស្ថលេខា​ប្រកាស​ឲ្យ​ប្រើ ត្រូវ​ចុះ​ក្នុង​រាជកិច្ច​និង ផ្សព្វផ្សាយ​នៅ​ទូទាំងប្រទេស​ឲ្យ​ទាន់​តាម​ពេល​កំណត់​ខាងលើ។

ឯកសារយោង

- រដ្ឋធម្មនុញ្ញ​​​​​​​នៃ​​​​​​​ព្រះរាជាណាចក្រ​​​​​​​កម្ពុជា មាត្រា ៩០​។
- រដ្ឋធម្មនុញ្ញ​​​​​​​នៃ​​​​​​​ព្រះរាជាណាចក្រ​​​​​​​កម្ពុជា មាត្រា ៩១ វាក្យ​​​​​​​ខ័​​ណ្ឌ។
- រដ្ឋធម្មនុញ្ញ​​​​​​​នៃ​​​​​​​ព្រះរាជាណាចក្រ​​​​​​​កម្ពុជា មាត្រា ៩០​។
- រដ្ឋធម្មនុញ្ញ​​​​​​​នៃ​​​​​​​ព្រះរាជាណាចក្រ​​​​​​​កម្ពុជា មាត្រា ៩១ វាក្យ​​​​​​​ខ័​​​​​​​ណ្ឌ។
- រដ្ឋធម្មនុញ្ញ​​​​​​​នៃ​​​​​​​ព្រះរាជាណាចក្រ​​​​​​​កម្ពុជា មាត្រា ១១៣ វាក្យ​​​​​​​ខ័​​​​​​​ណ្ឌ។
- រដ្ឋធម្មនុញ្ញ​​​​​​​នៃ​​​​​​​ព្រះរាជាណាចក្រ​​​​​​​កម្ពុជា មាត្រា ១១៣ វាក្យ​​​​​​​ខ័​​​​​​​ណ្ឌ។
- រដ្ឋធម្មនុញ្ញ​​​​​​​នៃ​​​​​​​ព្រះរាជាណាចក្រ​​​​​​​កម្ពុជា មាត្រា ១១៣ វាក្យ​​​​​​​ខ័​​​​​​​ណ្ឌ។
- រដ្ឋធម្មនុញ្ញ​​​​​​​នៃ​​​​​​​ព្រះរាជាណាចក្រ​​​​​​​កម្ពុជា មាត្រា ៩៣ វាក្យ​​​​​​​ខ័​​​​​​​ណ្ឌ។
- រដ្ឋធម្មនុញ្ញ​​​​​​​នៃ​​​​​​​ព្រះរាជាណាចក្រ​​​​​​​កម្ពុជា មាត្រា ៩៣ វាក្យ​​​​​​​ខ័​​​​​​​ណ្ឌ។
ដំណើរការ​ស្ថាប័ន​នីតិបញ្ញត្តិ (The Legislative Process) ដំណើរការ​ស្ថាប័ន​នីតិបញ្ញត្តិ (The Legislative Process) Reviewed by Collective Information on 7:51 PM Rating: 5

No comments:

Powered by Blogger.