ធាតុផ្សំនៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (The elements of democratic development)
១/ ភាពជាតំណាងសាធារណៈ៖ ក្រុមប្រឹក្សាត្រូវអនុវត្តន៍ តាមការងាក្នុងនាម និងដំណាងប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងដែនសមត្តកិច្ចរបស់ខ្លូន។
២/ ស្វ័យភាពរបស់មូលដា្ឋន៖ សា្ថនភាពដែលក្រុមប្រឹក្សាអាច ម្ចាស់ការចាត់ចែងគ្រប់គ្រងនៅភារកិច្ចដែលបានប្រគល់រឺធ្វើប្រតិភូកម្មដោយច្បាប់នេះប្រកបដោយប្រសិទ្ធភាព។
៣/ ការពិគ្រោះយោបល់ និងការចូលរួម៖ ជាដំណើរការនៃការអនុវត្ត ការងារនិងធ្វើសេចក្កីសម្រេចរបស់ក្រុម ប្រឹក្សានិង ដែលក្រុមប្រឹក្សាត្រូវធ្វើជួប និងពិគ្រោះ យោបល់ជាមួយប្រជាពលរដ្ឋមូលដា្ឋនលើកទឹកចិត្តនិង សម្របសម្រួលឲ្យមានការចូលរូមរបស់ ប្រជាជននៅមូលដា្ឋន នៅគ្រប់ផ្នែកទាំងអស់ នៃអភិបាលកិច្ចដើម្បីស្វែងយល់និងតម្រូវការរបស់ប្រជាពល់រដ្ឋ។
៤/ ឆ្លើយតប និងគណនេយ្យភាព៖ តំណាងប្រជាពលរដ្ឋនៅមូលដា្ឋន ក្រុមប្រឹក្សាត្រូវ ឆ្លើយតបចំពោះប្រជាពលរដ្ឋ ក្នុងការគោលនយោបាយរបស់ សេចក្តីសម្រេច សកម្មភាព និង ការបំពេញ ការងារ របស់ខ្លួនប្រកបដោយ ភាពទទួលខុសត្រូវ ដែលខ្លួនបានបានអនុវត្ត។ ក្រុមប្រឹក្សាទទួលខុសត្រូវផងដែរចំពោះរាជារដ្ឋភិបាលក្នុងការប្រតិបតិ្តតាមរដ្ឋធម្មនុញ្ញនិងច្បាប់នានា។
៥/ លើកកំពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៖ សំដៅលើកិច្ចខំប្រឹងប្រែងដើម្បីបង្កើតធ្វើឲ្យ មាននិរន្តភាពនូវបរិយាកាសមួយប្រកបដោយសនិ្តភាពសុវត្តិភាពនិងសុខមាលភាពលើកកំពស់កាអភិវឌ្ឍន៍ សង្គម និង សេដ្ឋកិច្ចលើកកំពស់ផាសុភាព និង គុណភាព ជីវិតរបស់ប្រជាពលរដ្ឋនៅមូនដា្ឋន។
៦/ លើកស្ទូយសមធម៌៖ ការគិតគូនិងការយកចិត្តទុកដាក់ ជាពិសេសទៅលើតម្រូវការខុសៗគ្នារបស់ស្រ្តី បុរស យុវជនកុមារព្រម ទាំង តម្រូវការខុសៗគ្នា របស់ក្រុមងាយរងគ្រោះរាបបញ្ចុនទាំងប្រជាជនក្រីក្រនិងជនជាតិដើមភាគតិច។
៧/ តមា្លភាព និងសុច្ចរិតភាព៖ គឺជាការគ្រប់គ្រង ចាត់ចែង កិច្ចការនានា រាប់បញ្ចូលទាំងកិច្ចការហិរញ្ញវត្តុ ដោយអនុលោមតាមបទ ដា្ឋនខ្ពស់បំផុត នៃសច្ចរិតភាព និងច្បាប់ ក្នុងលក្ខណ: បើកចំហរ តម្លាភាព ភាពចូលរួមភាពឆ្លើយតប។
៨/ វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច៖ គឺការប្រកាន់យក នូវវិធាននៃស្របច្បាប់ព្រមទាំងការ ប្រឆាំង និងរាយការណ៍ អំពីអំពើពុករលួយ និង ការរំលោភអំណោច។
ធាតុផ្សំនៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (The elements of democratic development)
Reviewed by Collective Information
on
9:35 PM
Rating:
No comments: