ប្រភេទនៃប្រជាធិបតេយ្យ (The Types of Democracy)


ប្រជាធិបតេយ្យ ត្រូវបាន​គេ​ចាត់ទុកជា​ប្រព​ន្ធ័​ដឹកនាំ​ដ៏​ល្អប្រសើរ នា​សតវត្ស​ចុងក្រោយ​នេះ​។ វា​ជា​ទម្រង់​ស្របច្បាប់​ល្អ​បំផុត ដែល​ផ្តល់​ឲ្យ​នូវ​រចនាសម្ព័ន្ធ​សង្គម និង​នយោបាយ ដែល​អនុញ្ញាតឲ្យ​ប្រជាជន​អាច​រស់នៅ​ដោយ​សប្បាយរីករាយ​។ ប្រជាធិបតេយ្យត្រូវបានបែងចែងជា ពីរ ប្រភេទដូចខាងក្រោម៖

១-ប្រជាធិបតេយ្យដោយផ្ទាល់ (Directive Democracy)៖​
មានន័យថា​ ប្រជាជន​ដែលរស់នៅក្នុងសង្គម ឬរដ្ឋនោះៗ មានសិទ្ធិសេរីភាពស្មើៗ គ្នា​ ក្នុងការរស់នៅ​ ក្នុងការប្រកបមុខរបរ ​មិនថាផ្នែកសេដ្ឋកិច្ច​ មិនថាផ្នែកនយោបាយ​ គឺគ្រប់គ្នារួមគ្នា ជាកម្លាំងមួយ​ ជួយអភិវឌ្ឍន៍សង្គម​ ឬរដ្ឋ​ ថែមទាំងជួយដោះស្រាយរាល់បញ្ហា ដែលពួកខ្លួនត្រូវប្រឈមមុខ​ ទៀតផង។ ប្រជាធិបតេយ្យបែបនេះ ច្រើនឃើញមាននៅ ក្នុងសម័យក្រិចបុរាណ​។​ សព្វថ្ងៃ ប្រជាធិបតេយ្យដោយផ្ទាល់​ (Directive Democracy) ​នេះ​ មិនឃើញមានវត្តមាន នៅលើប្រទេសនានាឡើយ ​តែក៏ឃើញមានប្រើនៅក្នុង​សង្គមតូចៗ​ ដូចជា​ សមាគមន៍ សហគមន៍​ ឬអង្គការនានាផងដែរ​។

២-ប្រជាធិបតេយ្យដោយតំណាង (Representative Democracy)៖ មានន័យថា​​ គឺពលរដ្ឋជ្រើសរើសតំណាង របស់ខ្លួនដែលខ្លួនយល់ឃើញថា​ មានសមត្ថភាពដើម្បីដឹកនាំរដ្ឋ​ដោយសន្លឹកឆ្នោត។ ​ប្រជាធិបតេយ្យបែបនេះ​ ​គឺឲ្យតំលៃខ្លាំងណាស់ទៅលើបុគ្គល ដែលមានសុឆន្ទៈ​ មានសុទិដ្ឋិនិយម ​មានទស្សនៈវិស័យល្អ មានសមត្ថភាព ថែមទាំងឲ្យតំលៃទៅលើសិទ្ធិសេរីភាព​​ កម្មសិទ្ធិឯកជនផងដែរ។


ប្រភេទនៃប្រជាធិបតេយ្យ (The Types of Democracy) ប្រភេទនៃប្រជាធិបតេយ្យ (The Types of Democracy) Reviewed by Collective Information on 2:22 AM Rating: 5

No comments:

Powered by Blogger.