វិមជ្ឈការ និង វិសហមជ្ឈការ មានន័យដូចម្ដេច? (The Meaning of Decentralization and Deconcentration)




វិមជ្ឈការ (Decentralization) មានន័យថា រាជរដ្ឋាភិបាលប្រគល់នូវភាពជាម្ចាស់លើមុខងារ សិទ្ធិអំណាច ការទទួលខុសត្រូវ និងធនធាន ( ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និង បុគ្គលិក) ឲ្យទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ដូចជា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន។

វិសហមជ្ឈការ (Deconcentration) មានន័យថា រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នធ្វើប្រតិភូកម្ម មុខងារ សិទ្ធិអំណាច និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ទៅឲ្យអង្គភាពក្រោមបង្គាប់ ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនោះក្នុងនាមរាជរដ្ឋាភិបាល ក្រសួងឬស្ថាប័ននោះ។ ក្នុងន័យនេះ ភាពជាម្ចាស់មិនបានផ្ដល់ជូនអង្គភាពក្រោមបង្គាប់ ឬក្រុមប្រឹក្សាឡើយ។ រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ននែរាជរដ្ឋាភិបាលបានរក្សាទុកនូវភាពជាម្ចាស់នោះ៕

ទស្សនាវីឌីអូនៅខាងក្រោម៖ 

វិមជ្ឈការ និង វិសហមជ្ឈការ មានន័យដូចម្ដេច? (The Meaning of Decentralization and Deconcentration) វិមជ្ឈការ និង វិសហមជ្ឈការ មានន័យដូចម្ដេច? (The Meaning of Decentralization and Deconcentration) Reviewed by Collective Information on 10:01 PM Rating: 5

No comments:

Powered by Blogger.