និយមន័យនៃពាក្យច្បាប់មួយចំនួន (The definition of some legal terminologies)
នីតិ គឺជាសំណុំនៃវិធានគតិយុត្តទាំងឡាយត្រូវបានបង្កើតឡើងដើម្បីធ្វើការគ្រប់គ្រងសណ្តាប់ធ្នាប់ សង្គម រឺដើម្បីរៀបចំសង្គមអោយមានសណ្តាប់ធ្នាប់របៀបរៀបរយ។ នីតិត្រូវបានបែងចែកជាពីរ គឺនីតិអន្តរជាតិ និងនីតិជាតិ។ នីតិអន្តរជាតិត្រូវបានបែងចែកជាពីរទៀតគឺនីតិអន្តរជាតិសាធារណៈ និង នីតិអន្តរជាតិឯកជន។ ចំពោះនីតិជាតិវិញ គឺបែងចែកជាពីរផងដែរ គឺនីតិជាតិសាធារណៈ និងនីតិជាតិឯកជន។ នីតិជាតិសាធារណៈមានជារួមដូចជា នីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋបាល នីតិព្រហ្មទណ្ឌ នីតិពន្ធដារ។ ចំណែកឯនីតិឯកជនវិញមានជារួមដូចជា នីតិរដ្ឋប្បវេណី នីតិការងារ នីតិនីរភ័យសង្គម នីតិពាណិជ្ជកម្ម។
នីតិរដ្ឋធម្មនុញ្ញ គឺជា ទូទៅ គេបានអោយនិយមន័យ រដ្ឋធម្មនុញ្ញថាជាច្បាប់គ្រឹះ និងជាច្បាប់កំពូលនៃរដ្ឋដែលជាទូទៅតែងកំណត់នូវរចនាសម្ព័ន្ធមុខងារជាមូលដ្ឋាននៃរដ្ឋ និងស្ថាប័នរដ្ឋសំខាន់ៗព្រមទាំងកំណត់នូវសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ ប្រជាពលរដ្ឋចំពោះរដ្ឋ។
នីតិរដ្ឋបាល គឺជាវិធានទាំងឡាយសំរាប់រៀបចំនិងការប្រព្រឹត្តទៅរបស់អាជ្ញាធររដ្ឋ និង ជាវិធានកំណត់នូវទំនាក់ទំនងរវាងអាជ្ញាធររដ្ឋ និងប្រជាពលរដ្ឋរបស់ខ្លួន។
នីតិព្រហ្មទណ្ឌ គឺជាវិធានទាំងឡាយសំដៅផ្តន្ទាទោសជនដែលប្រព្រឹត្ត ឬមានចេតនាប្រព្រឹត្តអំពើទុច្ចរិត សំដៅធ្វើអោយសង្គមគ្មានសុវត្ថិភាព របៀបរៀបសង្គម។
នីតិហិរញ្ញវត្ថុ គឺជាវិធានទាំងឡាយសំដៅធានាការគ្រប់គ្រង និង រៀបចំប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងនីតិវិធីរបស់វា។
នីតិឯកជន គឺជាវិធានទាំងឡាយសំដៅធានាការ គ្រប់គ្រងទំនាក់ទំនងរវាងបុគ្គល និងបុគ្គល រវាងនីតិបុគ្គលឯកជន និងនីតិបុគ្គលឯកជន។ នៅក្នុងនីតិជាតិឯកជន គេរាប់បញ្ចូលនីតិ៤ ធំៗគឺ៖ នីតិរដ្ឋប្បវេណី នីតិការងារ នីតិនិរភ័យសង្គម នីតិពាណិជ្ជកម្ម។ (ដកស្រង់ចេញពី សេចក្តីផ្តើមនៃនីតិខ្មែរ រៀបរៀងដោយ កៅ មុយថង, មុនី វីរៈ, វ៉ាន់ ច័ន្ទតារា)
នីតិពាណិជ្ជកម្ម នៅក្នុងនីតិឯកជន យើងអាចកត់សំគាល់ឃើញមាននីតិរដ្ឋប្បវេណី នីតិព្រហ្មទណ្ឌ នីតិកិច្ចការជំនួញ។ នីតិកិច្ចការជំនួញនេះមាននីតិពាណិជ្ជកម្ម ហើយដែលនៅក្នុងនីតិពាណិជ្ជកម្មមាននីតិក្រុមហ៊ុន ជាដើម។
និយមន័យនៃពាក្យច្បាប់មួយចំនួន (The definition of some legal terminologies)
Reviewed by Collective Information
on
7:07 PM
Rating:
Thk u ! :)
ReplyDeletethanks
ReplyDelete