រុក្ខជាតិ និងសត្វ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា (Animals and Plants as National Symbols of Cambodia)



. គោព្រៃ (Bos Sauveli) ជាសត្វចតុប្បាទនៃព្រះរាជាណាចក្រកម្ពុជា

គោព្រៃ ​គឺជា​សត្វចតុប្បាទ​ដែល​ត្រូវបាន​ចាត់ទុក​សម្រាប់​ ជា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដោយបាន​ទទួលស្គាល់    ដោយ​ព្រះរាជ​ក្រឹ​ត្យ​។ ​តាមរយៈ​នៃ​ការយក​គោព្រៃ​ធ្វើជា ​សត្វ​និមិត្តរូប​របស់​ប្រទេស​កម្ពុជា គឺ​ដើម្បី​ចង់បង្ហាញ​នូវ​មរតក​ ធម្មជាតិ​ដ៏​មានតម្លៃ និង​លើកតម្កើងនូវ​មោទនភាព​ជាតិ។ គោព្រៃ​គឺជា​ប្រភេទ​ថនិកសត្វ​ស្លូត រស់នៅ​ជា​ហ្វូងៗ​អាច​ឃើញ​មាននៅ​លាយឡំ​ជាមួយ​ហ្វូង ទន្សោង ខ្ទីង ឬ​ប្រើស។ ជាស​ត្វ​ដែលមាន​ភាពវាងវៃ រហ័សរហួន ឆាប់​ភ្ញាក់ផ្អើល​ជាង​ប្រភេទ​សត្វ​ក្នុង​ត្រកូល​គោ​សាទិស​ដូចគ្នា ពូកែ​ស្រង់ក្លិន និង​គេចវេស​ចេញពី​មនុស្ស។ គោព្រៃ​គឺជា​សត្វ​ដែលមាន​កម្លាំង​ខ្លាំង ពូកែ​ធន់​នឹង​កំដៅថ្ងៃអត់ធន់​នឹង​ចំណីអាហារ​ ដែលមាន​គុណ​ភាព​ទាប និង​ធន់​នឹង​ជម្ងឺ​គោ​ឆ្គួ​ត។​ ឈ្មោះ​គោព្រៃ ជា​ន័យ​ដើម​និង​ន័យត្រង់​នៃ​ភាសាជាតិ​ខ្មែរ​តែម្តង ហើយ​ត្រូវបាន​សត្ត​វិទូ​អន្តរជាតិ ​ទទួលស្គាល់​និង​បានដាក់​នាម​ដូចៗ​គ្នាទោះ ជា​ភាសា​អង់ គ្លេស អេ​ស្ប៉ា​ញ និង​បារាំង គឺ​ប្រើពាក្យ​ តែមួយ​ថា Kou Prey និង​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Bos sauveli។ គោព្រៃ​គឺជា​គោ​ដែល​រស់នៅ​ច្រើន​បំផុត​នៅតាម​វាល និង​ព្រៃភ្នំ ​នៃ​ភាគ​ខាងជើង ​នៃ​ប្រទេស        ​កម្ពុជា។ វា​ត្រូវបាន​គេ​ប្រទះឃើញ​ជា​លើកដំបូង​នៅក្នុង​អំឡុង​ឆ្នាំ​១៩៣៧។​ ចំពោះ​លក្ខណៈ​នៃ​រូ​បរាង្គ​របស់​គោព្រៃ​គឺ​ស្រដៀង​ទៅនឹង​សត្វ​ទន្សោង មាន​ប៊ួ​រវែង​ធ្លាក់ចុះ​ដល់ ជង្គង់ និង​ហៀរ​ស្ទើរ​ដល់​ដី​ចំ​ពោះគោ​ឈ្មោល។ គោព្រៃ​មាន​ ប្រវែង​ដងខ្លួន​ពី ២,១ ទៅ ២,៣​ ម៉ែត្រ មាន កម្ពស់​ពី ១,៧ ទៅ​១,៩ និង​មាន​ទម្ងន់​ពី​ ៧០០​ ទៅ​ ៩០០​គីឡូក្រាម ។ ស្នែង​របស់​គោព្រៃ​ឈ្មោល​និង​ញី​មាន​លក្ខណៈ​ខុសប្លែកគ្នា​ដោយ​ស្នែង​ឈ្មោល​ធំ​ជាង ដោយ​ដុះ​ចេញ​កោង​ទៅមុខ និង​ងើប​ឡើងលើ​ព្រមទាំង​មាន​ព្រុយ​ចុង​ស្នែង។

ស្នែង​ញី​ដុះ​មក​ខាងមុខ​រាង​ងើប​បន្តិច ហើយ​គួច​រមួល​ឡើងលើ ។ ចាប់ពី​ជើង​ក្រោម​ជង្គង់​ចុះមក​មាន​ពណ៌​ស​ឬ​ប្រផេះ និង​ប្រផេះ​ចាស់​នៅពេល​មាន​អាយុ​ច្រើន។​ គោព្រៃ​ត្រូវបាន​ចារឹក​ទុក​នៅក្នុង ​បទ​ចម្រៀង​ប្រជា ប្រិយ​របស់​ខ្មែរ​ តាំងពី​យូរយារ​ណាស់​មកហើយ ជាពិសេស​បទ​ចម្រៀង​ដែលមាន​លក្ខណៈ​រៀបរាប់​ ​អំពី​ធម្មជាតិ​ដោយ​ធ្វើការ​ប្រដូច​ភាព សុខសាន្ត​នៃ​ការរស់នៅ​របស់​មនុស្ស សត្វ និង​ធម្មជាតិ​គឺ​តែមួយ ៕

. ត្រយ៉ង (Pseudibis gigantean) ជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា

  
ឈ្មោះជាភាសាជាតិ ត្រយ៉ង ឬក្ងយក្ស ឬឪលើក និងមានឈ្មោះ វិទ្យាសាស្ត្រថា​ Pseudibis gigangtea និងជាភាសាអង់ គ្លេស គឺ Giant Ibis។ វាមានពណ៌សម្បុរប្រផេះក្រម៉ៅ ជើងពណ៌ក្រហមព្រលែត ជំពុះរាងកោងខុបចុះ និង ប្រវែងដងខ្លួន ១០៤ ស.ម។ ប្រភេទនេះត្រូវការពារដោយប្រកាសលេខ ៣៥៩ កសក.ប្រក ចុះថ្ងៃទី ០១ ខែ សីហា ឆ្នាំ ១៩៩៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិភពលោកក៍បានចាត់ទុកត្រយ៉ងជាប្រភេទ ជិតផុតពូជបំផុត (Critical Endangered) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN ដូចគ្នានឹងគោព្រៃដែរ។ត្រយ៉ងជាប្រភេទសត្វស្លាបដែលកាលពីដើមទ្បើយមានរាយប៉ាយទូទំាងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបច្ចុប្បន្ននេះ មាននៅតែក្នុងភូមិភាគខាងជើង និងឦសាន្តនៃប្រទេសកម្ពុជាប៉ុណ្ណោះ។ សត្វត្រយ៉ងមានចារឹកក្នុងបទចំរៀងប្រជាប្រិយនិងរឿងនិទានបុរាណខ្មែរ។ ប្រជារាស្ត្រមានជំនឿថា ជាសត្វមានភាពវាងវៃ កាលបើមានការបរបាញ់ពុំបានសម្រេច នៅកន្លែង ណាមួយហើយ វានឹងមិនត្រទ្បប់មកទីនោះវិញជាលើកទី២ទ្បើយ។ គេមានជំនឿប្រើប្រាស់ឈាម របស់វាសម្រាប់ ព្យាបាលជំងឺគ្រុនចាញ់ នៅតាមតំបន់ដាច់ស្រយាល។ ជាប្រភេទសត្វមានប្រជាប្រិយភាព ប្រជាជនមាននិស្ស័យស្រទ្បាញ់ចូលចិត្ត ជាពិសេសសម្រែកទាបភ្លឺរបស់វា ដែលដិតជាប់ក្នុង ក្រអៅបេះដូង របស់ប្រជាកសិករខ្មែរក្នុងអត្ថន័យនៃការឆ្លើយឆ្លងសេចក្តីស្នេហា​ ក៍ដូចជាការរំលឹកពេលវេលាត្រូវចាកចេញ ទៅធ្វើស្រែចំការផងដែរ។  ចំណីរបស់វាគឺ សត្វឥតឆ្អឹងកងដែល រស់នៅក្នុងភក់ ដូចជាខ្យង ជន្លេន ក្តាម ។ល។ វាចូលចិត្តរស់នៅក្នុង ព្រៃរបោះស្ងួតមាន តំបន់ដីសើមច្រើន (ត្រពំាង បឹង ទន្លេ)។ វាមានដំណើរយឺតៗ បន្ទាប់ពីពិភពលោកបានអះអាងថាផុតពូជហើយនោះ។ ចំនួនរកឃើញថ្មីៗនៅខេត្តព្រះវិហារ គឺមិនតិចជាង ១០០ ក្បាលទ្បើយ ដែលជារបាយការណ៍មួយច្រើនជាងគេក្នុងពិភពលោក។ ប្រទេសកម្ពុជា ជាប្រទេសទីមួយ ដែលបានផ្តល់រូប ថតនៃត្រយ៉ងនេះក្នុងធម្មជាតិមុនគេលើពិភពលោក។ ឥទ្បូវរូបភាពនេះ ត្រូវបានផ្សព្វផ្សាយទូទំាងពិភពលោក ដោយទស្សនាវដ្តី National Geographic  Magazine នៃសហរដ្ឋអាមេរិក។ យើងបានចេញអនុក្រឹត្យបង្កើតតំបន់ព្រៃអភិរក្សធនធានសេនេទិច និងសត្វព្រៃ ខេត្តព្រះវិហារ ក៍ជាមូលហេតុនៃការអភិរក្សសត្វត្រយ៉ងនេះជាចម្បងដែរ។ វាជាប្រភេទសត្វជិតផុតពូជបំផុត ដែលអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ជួយផ្តល់ជំនួយការពារថែរក្សាប្រភេទសត្វនេះឲ្យខាងតែបាន ម្យ៉ាងទៀតដោយវាមានសោភ័ណភាព និងរូបរាងស្រស់ស្អាត ជាពិសេសទើតតែរកឃើញទ្បើងវិញថ្មីៗនេះផងនផះ វាជាប្រភពទាក់ទាញទេសចរណ៍ដ៍សំខាន់មួយ។

. អណ្តើកហ្លួង (Batagur baska) ជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា


ឈ្មោះជាភាសាជាតិ «អណ្តើកសរសៃឬអណ្តើកហ្លួង»។ វាមានឈ្មោះវិទ្យាសាស្រ្ត​​​​​​​(Batagur baska) និងជាភាសាអង់គេ្លស(Royal Turtle)។ វាមានភ្នែកពណ៌ស និង​​​​​​​​​ច្រមុះបះឡើងស្នូករបស់វាមានប្រវែងរហូតដល់ ៦០ សង់ទីម៉ែត្រមានផ្ទៃពណ៌ប្រផេះ ​​​​ឬខ្មៅទាំងអស់។ ម្រាមជើងមុខធំ មានស្បែកពាសជាប់គ្នាដូចបាតជើងទាមានក្រញាំ​តែបួនគឺខុសប្លែកពីអណ្តើក ផ្សេងទៀតដែលមានក្រញាំជើងប្រាំ។ អណ្តើកនេះត្រូវ​​​​​​ហាមឃាត់មិនឱ្យធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយបានចុះក្នុងឧបសម្ព័ន្ធនៃអនុសញ្ញា​​​​​​​​​​CITES។ ពិភពលោកបានចាត់ទុកអណ្តើកនេះជាប្រភេទសត្វកំពុងទទួលការគម្រាម​កំហែងជាសាកល ដោយបានចុះបញ្ជីសៀវភៅក្រហមIUCN។ កាលពីបុរាណអណ្តើក​​​​​​​​នេះមានប្រវត្តិការពារ​ ដោយព្រះរាជក្រឹត្យនិងបានចាត់ទុក ជាសម្បត្តិរាជវង្សនៅ​​​​​កម្ពុជាយើង។ ពងអណ្តើក នេះជា    រឿយៗប្រមូលបានពីខែមករាដល់ខែមីនាដែលពេល​នោះគេយកទៅថ្វាយ តែចំពោះរាជវង្សសោយប៉ុណ្ណោះ ដូចនេះទើបប្រជារាស្ត្រ ឱ្យឈ្មោះ​ថា       អណ្តើកហ្លួងរហូត ដល់សព្វថ្ងៃនេះ។ ក្រោយមកប្រជារាស្ត្រឱ្យ តែចាប់បាន អណ្តើកនេះតែងតែយកមកតុបតែងលាបប្រេងម្សៅនិមន្តព្រះសង្ឃសូត្រធម៌បួងសួងសុំសេចក្តី​សុខហើយដោះលែងវិញ។ វាចូលចិត្តរស់នៅតាមតំបន់ពាមសមុទ្រមានព្រែកតូចៗ​ដែលមានព្រៃកោងកាងឬមានរុក្ខជាតិផ្សេងទៀតដុះតាមមាត់ទឹក។ ជាប្រភេទសត្វស៊ី​​​អាហារគ្រប់យ៉ាងមានស្លឹកឈើពន្លករុក្ខជាតិផ្លែកោងកាងនិងសត្វតូចៗផ្សេងទៀត។ ​ក្នុងអំឡុងទសវត្សឆ្នាំ៨០និង៩០គេជឿរថាអណ្តើកនេះបានផុតពូជទៅហើយនៅ​​​​​កម្ពុជាទើបតែឆ្នាំ១៩៩៥គេបានរកឃើញនៅស្រុកស្រែអំបិលខេត្តកោះកុងហើយនៅ​​​​​​​​​ឆ្នាំ២០០២កន្លងទៅនេះ នាយកដ្ឋានជលផលសហការជាមួយអង្គការWCSភ្ញាស់បាន៣២កូនហើយបានលែងទៅក្នុងធម្មជាតិវិញ។ វាជាប្រភេទជិតផុតពូជដែលអង្គការអភិរក្ស​ពិភពលោកនិងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ ជួយ   ផ្តល់ជំនួយ​ថែរក្សាប្រភេទសត្វនេះឱ្យខាងតែបាននិងម៉្យាងទៀតគួបផ្សំនឹងជម្រកព្រៃកោងកាងដ៍​ស្រស់ស្អាតវាជាប្រភពទាក់ទាញទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍។

. ត្រីគល់​រំាង (Catlocarpio siamensis) ជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា


ឈ្មោះជាភាសាជាតិ(ត្រីកាហោឫត្រីក្បាលឡានឫត្រីគល់រាំង)។ វាមានឈ្មោះវិទ្យាសាស្រ្ត​​ Catlocarpio siamensis និងឈ្មោះភាសាអង់គ្លេស Giant Mekong Barb ។ វាជាប្រភេទត្រី​ធំជាងគេនៅកម្ពុជាវាអាចមានទម្ងន់ពី ១៥០ ទៅ ៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី ២ ទៅ ៣ ម៉ែត្រ។ ជាប្រភេទត្រីមានស្រកាធំៗគ្រប   ដណ្តប់លើផ្ទៃដងខ្លួន ទាំងមូលលើកលែងតែផែ្នក​​​​​​ក្បាលនិងព្រុយប៉ុណ្ណោះ។ ពណ៌សម្បុរលើដងខ្លួនទាំងមូលមើលឃើញថាមានពណ៌ដាច់​​​ដោយឡែកពីគ្នាស្រកាដែលនៅលើខ្សែឆ្នួតចំហៀងខ្លួនពណ៌ក្រមៅថ្លា។ ដោយឡែកស្រកា​ខិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។ ត្រីគល់រាំងជាប្រភេទត្រីទឹកសាបមាន​ប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងវារស់នៅ តាមដងទន្លេមគង្គជាពិសេសសម្បូរ​ជាងគេនៅបឹងទន្លេសាប។ រូបភាពប្រភេទត្រីនេះត្រូវបានឆ្លាក់ជារូបចម្លាក់ដាក់លើជញ្ជាំង​ប្រាងប្រាសាទអង្គរវត្ត។ គេ   និយមយកស្រកាត្រីគល់រាំង នេះមកធ្វើជាសីទាត់ក្នុងល្បែង​ប្រជាប្រីយ របស់ខ្មែរយើង។ បើប្រៀបធៀបទៅនឹងប្រភេទត្រីនៅក្នុងស្រុកត្រីគល់រាំង មាន​មាឌធំជាងគេ នៅក្នុងប្រទេសកម្ពុជាហើយស្លូតពុំដេញចាប់ប្រភេទត្រីផ្សេងទៀតជាអាហារ​​​​​ឡើយសាច់របស់ វាមានរស់ជាត់ឆ្ងាញ់ប្រជាជន និយមចូលចិត្ត បរិភោគ។ បច្ចុប្បន្ននេះ គេបាន​​​​ជំរុញដល់ស្ថាននីយភ្ញាស់បង្កាត់នានាឱ្យព្យាយាមភ្ញាស់ផលិត ពូជត្រីនេះដើម្បីផ្សព្វផ្សាយ ឱ្យ​​ប្រជាកសិករយកទៅចិញ្ចឹមព្រោះវាងាយស៊ីចំណីធម្មជាតិឆាប់ធំនិងអាចរក្សាពូជរបស់វាបាន។​​​ ទទន្ទឹមនឹងនោះដែរ គេក៍បានបង្កើតតំបន់ការពារអន្លង់ត្រីជាច្រើននៅតាមទន្លេមេគង្គដើម្បី​​​​​អភិរក្សពូជត្រីដែលជិតផុតពូជនេះ។ វាជាប្រភេទត្រីមានប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់សម្រាប់​​​ផ្សព្វផ្សាយឱ្យ ប្រជាកសិកចញ្ចឹមវាងាយស៊ីចំណីធម្មជាតិឆាប់ធំនិងជាប្រភេទជិតផុតពូជដែល​អង្គការអភិរក្សពិភពលោកនិងអង្គការក្រៅរដ្ឋាភិបាលនានា កំពុងមានចំណាប់អារម្មណ៍ជួយ​ផ្តល់ជំនួយថែរក្សាប្រភេទត្រីនេះឱ្យខាងតែបាន។

. ដើមត្នោត (Borassus flabellifer) ជារុក្ខជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា


​ក្នុងចំណោម​រុក្ខជាតិ​ ជាច្រើន​ប្រភេទ​ដើមត្នោត ​ត្រូវបាន​ចាត់ទុកជា​រុក្ខជាតិ​ប្រជាប្រិយ ​និង​ជា​និមិត្តរូប ​របស់​ប្រទេស​កម្ពុជា​។ ​ការយក​ដើមត្នោត​មក​ធ្វើជា​តំណាង​ ក៏​ព្រោះតែ​រុក្ខជាតិ​មួយ​នេះ​ បាន​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ឥត​គណនា ​នៅក្នុង​សង្គម​ខ្មែរ​។​ មិនតែប៉ុណ្ណោះ ​ដើមត្នោត​ក៏​ត្រូវបាន​ចាត់ទុកជា​រុក្ខជាតិ ​ដែលមាន​អាយុកាល​យូរអង្វែង​ និង​មាន​ភាពរឹងមាំ​ខុសប្លែក​ពី​រុក្ខជាតិ​នានា​។​

 ត្នោត​គឺជា​ឈ្មោះ​ភាសាជាតិ ​និង​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Borassusflabellifer និង​ជា​ភាសា​អង់គ្លេស​គឺ Sugar Palm ។ ​ត្នោត​ជា​ប្រភេទ​រុក្ខជាតិ​ឋិត​ក្នុង​តាលព្រឹក្ស​ខ្ពស់​មាន​ដើម​ទោល​គល់​ធំ​ដុះ​ត្រង់​ឡើងលើ​កម្ពស់​ពី​១០​ទៅ​២៥​ម៉ែត្រ​។​ ឫស​មាន​លក្ខណៈ​ជា​ឫសរយោង ​និង​គ្មាន​ឫសកែវ​។ ​តួ​ដើមត្នោត​មាន​ភាព​គគ្រើម​ពណ៌​ក្រ​ម៉ៅ​អង្កត់ផ្ចិត​ពី​២០​ទៅ​៦០​សង់ទីម៉ែត្រ​ដោយ ​ប្រែប្រួល​ទៅតាម​គុណភាព​ដី​។​ កន្សោម​ស្លឹក​មាន​រាង​ដូច​ផ្លិត​ ប្រមូល​ផ្តុំគ្នា​នៅ​ផ្នែក​ចុង​កំពូល​នៃ​ដើម​។ ​ធាងត្នោត​រលោង​ក្រាស់​មាន​ពណ៌​លឿង​បៃតង​ពេល​នៅ​ខ្ចី​ និង​មាន​ពណ៌​លឿង​ត្នោត​ពេល​មាន​អាយុ​ចាស់​ព្រមទាំង​មាន​បន្លា​នៅ ​គែម​ទាំងសងខាង​សណ្ឋាន​ដូចជា​ធ្មេញរណារ​។​ ត្នោត​ញី​ និង​ឈ្មោល​មាន​លក្ខណៈ​ខុសប្លែកគ្នា​តាម​ការ​សំគាល់​លើ​ផ្កា​របស់​វា​។ ​ផ្កាត្នោត​ឈ្មោល​មាន​រាង​មូល​ទ្រវែង​ទំហំ​ពី​២​ទៅ​៤​សង់ទីម៉ែត្រ​ប្រវែង​ពី​៣០​ទៅ​៥០​សង់ទីម៉ែត្រ​។ ​រីឯ​ផ្កាត្នោត​ញី​វិញ​មាន​សណ្ឋាន​ជា​ពក​មូលៗ​ប្រវែង​ពី​៥០​ទៅ​៧០​សង់ទីម៉ែត្រ​ដែល​អាច​ផ្តល់​ផ្លែ​បាន​ចំនួន​ពី​២០​ទៅ​៥០​គ្រាប់​។ ​ផ្លែ​ត្នោត​មាន​រាង​មូល​ពណ៌​ត្នោត​ក្រ​ម៉ៅ​នៅ​ភាគ​ខាងក្រោម​ និង​ពណ៌​បៃតង​នៅ​ភាគ​ខាងលើ​នៃ​ផ្លែ​ហើយ​ប្រែ​ពណ៌​ទៅជា​លឿងទុំ​ក្រ​ម៉ៅ​ពេល​វាចា​ស់ ​ទុំ​។​

ដើមត្នោត​ជា​រុក្ខជាតិ​ប្រជាប្រិយ​តំណាងអោយ​សង្គម​ខ្មែរ​ដែលមាន​វត្តមាន​ និង​ផ្តល់នូវ​គុណសម្បត្តិ​ច្រើនយ៉ាង​ដល់​ប្រជាជាតិ​ខ្មែរ​តាំងពី​សម័យ​កំណកំណើតន​គរ​ខ្មែរ​ និង​ជា​អត្តសញ្ញាណ​ជាតិ ដែល​ប្រជាជន​ខ្មែរ​សំគាល់​នូវ​ទេសភាព​ទឹកដី​របស់ខ្លួន​ពី​បុរាណកាល​រហូតមកដល់​ប​ច្ចុ​ប្បន្ន​ស្រប​ និង​ពាក្យស្លោក​ថា​ ដើមត្នោត​ជា​ជម្រក​ផ្ទះ​ខ្មែរ​ ។ ​ខ្មែរ​យើង​បានចាត់ទុក​ដើមត្នោត​ជា​រុក្ខជាតិ​តំណាងអោយ​និមិត្តរូប​ជាតិ ​និង​តំណាងអោយ​វប្បធម៌​ដូច​មានការ​បញ្ជាក់​តាម​រយៈ​ចម្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ជា​សក្ខីភាព​ស្រាប់​។​



នៅក្នុង​សង្គម​ខ្មែរ​ ដើមត្នោត​បាន​ផ្តល់នូវ​អត្ថប្រយោជន៍​ច្រើនណាស់​ក្នុងនោះ​មានដូចជា​ឫស​ត្នោត​ និង​ផ្កាត្នោត​ឈ្មោល​គឺជា​ឱសថ​បុរាណ​សម្រាប់ធ្វើ​ការព្យាបាល​ជ​ម្ងឺ​គ្រុនចាញ់​កាមរោគ ​ឬ​ជំងឺ​ស្ពឹក​ចុងដៃចុងជើង​។ ​ដើមត្នោត ​អាចយ​កមក​ឆ្នៃ​សម្រាប់​ការប្រើប្រាស់ ​នៅក្នុង​សំណង់​លំនៅដ្ឋាន​ក្រោល​សត្វ​ឬ​សំណង់​ផ្សេងៗ​ជាច្រើន​ទៀត​។ ​បច្ចុប្បន្ន​ដើមត្នោត​ត្រូវបាន​ប្រជាជន​ខ្មែរ​ ធ្វើការ​កែឆ្នៃ​ធ្វើជា​ផលិតផល​សិប្បកម្ម​ដ៏​មានតម្លៃ​ក្នុង​ទីផ្សារ​ផងដែរ​។ ​ក្រៅពី​ដើមត្នោត​ស្លឹកត្នោត​ក៏បាន​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ ​ក្នុងនោះ​អាច​យកមក​ធ្វើជា​ជញ្ជាំង​ផ្ទះ​ប្រក់​ដំបូលផ្ទះ ​ត្បាញកន្ទេល ​មួក​ស្មុគ​។​ ចំពោះ​ផ្លែ​ត្នោត​ និង​ទឹកត្នោត​ផ្តល់​ឱជា​រស​ឈ្ងុយឆ្ងាញ់​ពិសា​ជាទី​ពេញនិយម​នៃ​សង្គម​ខ្មែរ​។ ​ការផលិត​ស្ករត្នោត​ដោយ​រម្ងាស់​ពី​ទឹកត្នោត​គឺជា​ប្រពៃណី​របស់​ប្រជារាស្ត្រ​ខ្មែរ​តាំងពី​សម័យបុរាណ​រហូត​មកដល់​បច្ចុប្បន្ន​៕

. ផ្ការំដួល (Mitella mesnyi) ជាផ្កានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា


ប្រទេស​កម្ពុជា ​បានកំណត់​យក​រំដួល​ធ្វើជា​ផ្កា​តំណាង​អត្តសញ្ញាណ​ របស់​ជាតិ​ តាម​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។ ការ​សម្រេច យក​រំដួល​ជា​ផ្កា​និមិត្តរូប​ សម្រាប់​ប្រជាជាតិ​របស់ខ្លួន​នោះ ក៏​ដោយសារតែ ​ផ្ការំដួល​មាន​ក្លិនពិដោរ​ក្រអូបឈ្ងុយ​ឈ្ងប់ គួរ​ជាទី​ទាក់ទាញអារម្មណ៍របស់​មហាជន​ទូទៅ និង​ផ្តល់នូវ​អត្ថប្រយោជន៍​ច្រើន​ផងដែរ​នៅក្នុង​សង្គម​ខ្មែរ​។​

​ខ្មែរ​យើង​ពី​បុរាណកាល​បាន​និយម​ប្រើប្រាស់ ផ្ការំដួល ធ្វើជា​ជា​គ្រឿងផ្សំ​ផលិត​ជា​ក្រមួន​លាប​មាត់​របស់​នារី​ដោយ សារតែ​ក្លិនរបស់​វា មាន​លក្ខណៈ​ក្រអូប​ឈ្ងុយ ខុសប្លែក​ពី​ផ្កា​ដទៃ​។ ទន្ទឹម​នោះ រំដួលមានគុណ​ប្រយោជន៍​ខាង​ឱសថ​បុរាណ​ក្នុងការ​កែរោគ​ដូចជា សំបក​អាច​ឆ្នៃ​ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​អាកា​រៈ​ក្តៅខ្លួន ផ្កា​អាច​យកទៅ​ធ្វើជា​ថ្នាំ​បំបាត់​អាកា​រៈ​វិលមុខ ខ្យល់គរ ជា​ឱសថ​ជំនួយ​បេះដូង ជំនួយ​ឈាម​។ កេសរ​របស់​រំដួល​អាច​ផ្សំ​ជា​ឱសថ​ជំនួយ​កម្លាំង ជំនួយ​ឈាម និង​ជួយ​បំបាត់​អាកា​រៈ​វិលមុខ និង​ខ្យល់គរ​។ ក្រៅពីនេះ​ដើម​របស់​រំដួល​អាចធ្វើ​ការកែច្នៃ​ប្រើប្រាស់​ជា​គ្រឿងសំណង់​បន្ទាប់បន្សំ និង​ធ្វើជា​អុស​សម្រាប់​ដុត​។ មិនតែ ប៉ុណ្ណោះ​នៅ​រដូវ​ផ្លែ​រំដួល​ទុំ ប្រជាជន​ដែល​រស់នៅ​ក្បែរ​ព្រៃ​តែងតែ​បេះ​ផ្លែ​រំដួល​យកមក​លក់​នៅលើ​ទីផ្សារ​ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន​ផងដែរ​។​

​រំដួល​ គឺជា​ឈ្មោះ​ភាសាជាតិ និង​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Mitrellamesnyi ។ រំដួល​មាន​ដើមកំណើត​នៅ​អាស៊ី អាគ្នេយ៍ ជា​ប្រភេទ​រុក្ខជាតិដែលមានកម្ពស់​ពី ៨​ទៅ​១២​ម៉ែត្រ​។ ដើម​របស់​រំដួល​មាន​សំបក​ពណ៌​ត្នោត​-​លឿង ចំណែក​ស្លឹក​ជា​ប្រភេទ​ស្លឹក​ទាល​ដុះ​ឆ្លាស់​គ្មាន​ខ្នាយ​ស្ទប​។ ទម្រង់​បន្ទះ​ស្លឹក​រាង​ទ្រវែង​មាន​ទំហំ​ ២​ ទៅ​៤​ គុណ​នឹង​៦​ទៅ​១០​សង់ទី ម៉ែត្រ​។ ផ្ការំដួល​មាន​ពណ៌​លឿង​-​ស មាន​ក្លិនពិដោរ​ក្រអូប​សាយ​បាន​ឆ្ងាយ​។ ផ្ការំដួល​ចោល​ក្លិន​នៅពេល​រសៀល និង​ពេលយប់​។ ផ្លែ​របស់​រំដួល​មាន​លក្ខណៈ​ជា​ចង្កោម នៅពេល​វា​ទុំ​មាន​ពណ៌​ក្រហម​ក្រ​ម៉ៅ​អាច​បរិភោគបាន​។​ ចំណាត់ថ្នាក់​ជីវសាស្ត្រ​របស់​រំដួល​គឺ​ស្ថិតក្នុង​លំដាប់ Magnoliales អំបូរ Annonaceae ពពួក Mitrella និង​ឋិត​ក្នុង​ប្រភេទ M.mesnyi​។​ ​រំដួល​គឺជា​រុក្ខជាតិ​ដែល​ឃើញ​មាន​ដុះ​លូតលាស់​ដោយ​ធម្មជាតិ​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​រុក្ខជាតិ​មួយ​នេះ​ចាប់ផ្តើម​ផ្កា​ពី​ខែធ្នូ​-​មីនា​។ រំដួល ត្រូវបាន​ប្រជាជន​ខ្មែរ​យើង​និយម​យកមក​ដាំ​លំអរ​នៅ តាម​គេហដ្ឋាន និង​សួន​សាធារណៈ​។

​ចាស់​បុរាណ​ខ្មែរ​តែងតែ ​ធ្វើការ​ប្រដូច​ស្រី​ក្រមុំ​ទៅនឹង​ផ្ការំដួល ក៏​ព្រោះតែ​ផ្ការំដួល​មាន​រូបរាង​ស្រស់ស្អាត​និង​មាន​ក្លិនពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់ គួរ​ជាទី ទាក់ទាញ​អារម្មណ៍ របស់​មហាជន​ទូទៅ​។ ក្រៅពី​ប្រដូច​ផ្ការំដួល​ទៅនឹង​នារី​ខ្មែរ​តាមរយៈ​ក្លិន​នោះ​ក្នុងនោះ ​ផ្ការំដួល​ក៏ត្រូវ​បាន​កវីនិពន្ធ​ខ្មែរ មួយចំនួន បានធ្វើការ​អត្ថាធិប្បាយ​រៀបរាប់​ពី​សម្រស់​ល្អគន់ និង​គុណសម្បត្តិ​របស់​ផ្ការំដួល​តាមរយៈ​អត្ថន័យ​នៃ​បទ​ចម្រៀង​ផងដែរ​។​ បច្ចុប្បន្ន​ដើម​ផ្ការំដួល​គេ​អាច​រកមើល​បាន​នៅតាម​សួនច្បារ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។ ក្រៅពី​យក​ផ្ការំដួល​តំណាង អោយប្រទេស​កម្ពុជា ហើយ​នោះ ខាង​មន្ទីរ​កសិកម្ម​ក៏បាន​យក​ផ្កា​នេះ ​តំណាងអោយ​វិស័យ​កសិកម្ម​ផងដែរ​។ ដូច្នេះ​ប្រជាជន​ខ្មែរ​គ្រប់រូប​ពិសេស យុវ  វ័យ​ខ្មែរ​ទាំងអស់ ចូរ​ចងចាំ និង​ធ្វើខ្លួន​អោយមាន​ក្លិនក្រអូប និង​ស្រស់ស្អាត​ដូចជា​ផ្ការំដួល​ដែល​តំណាងអោយ​ប្រទេស​ក៏ដូចជា​ខ្លួន​ផ្ទាល់​៕

. ចេកពងមាន់ Banana (Musa Aromatic) ជាផ្លែឈើនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា


ចេកពងមាន់​ត្រូវបាន​ប្រទេស​កម្ពុជា ចាត់ទុកជា​រុក្ខជាតិ តំណាងអោយ​អត្តសញ្ញាណ​ជាតិ​មួយ ក្នុងចំណោម ​រុក្ខជាតិ​អត្តសញ្ញាណ ដ៏​មានតម្លៃ និង​ផ្តល់នូវ​អត្ថប្រយោជន៍ ជាច្រើន​ដល់​សង្គម ដូចជា ដើមត្នោត និង​ផ្ការំដួល ។​

​យោងតាម​ព្រះរាជក្រឹត្យ​លេខ នស / រកត / ០៣០៥ / ១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥ ចេកពងមាន់ ត្រូវបាន​កំណត់​ជា​រុក្ខជាតិ តំណាងអោយ​ប្រទេស​កម្ពុជា​។ ហើយ​ក្នុងនោះ រុក្ខជាតិ​អត្តសញ្ញាណ​ជាតិ​មួយ​នេះ ក៏ត្រូវ​បានទទួល​ការការពារ និង​អភិរក្ស​ផងដែរ ពី​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​សេចក្តីប្រកាស​លេខ ៣៥៩ កសក​.​ប្រក ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​១៩៩៤។​ តាមរយៈ​នៃ​ការកំណត់​យក ចេកពងមាន់ ធ្វើជា​និមិត្តរូប​ជាតិ ក៏​ដោយសារតែ​រុក្ខជាតិ​មួយ​នេះ បានផ្តល់​នូវ​អត្ថប្រយោជន៍ យ៉ាងច្រើន​ដល់​សង្គម​កម្ពុជា ហើយក៏​ចង់បង្ហាញ​ពី សម្បត្តិ​វប្បធម៌​ធម្មជាតិ ដ៏​មានតម្លៃ​របស់ខ្លួន​ផងដែរ ។​

​គុណសម្បត្តិ​ របស់​ចេកពងមាន់​គឺ ផ្លែ​ជា​ឱសថ ​ដ៏​ស​ក្ត​សិទ្ធិ ក្នុងការ​ព្យាបាល​រោគ​ជាច្រើន ដូចជា ៖    ជម្ងឺ​ទល់ លាមក រលាក​ក្រពះ រលាក​ពោះវៀន ក្អួតចង្អោរ ខ្វះ​ឈាម ធាត់ ជម្ងឺ​ធ្លាក់​ទឹកចិត្ត ជម្ងឺ​បេះដូង និង​ជម្ងឺ​ផ្សេងៗ​មួយចំនួនទៀត ។ ផ្លែ​ចេកពងមាន់ ក៏​អាចជួយ​បង្កើន​នូវ​សំណើម នៅលើ​ស្បែក អោយ​ស្រស់ស្អាត បំបាត់​ស្នាម​ជ្រីវជ្រួញ និង​ជួយ​បំបាត់​ស្នាម​អុជ​ខ្មៅ នៅលើ​ស្បែក ។ មិនតែប៉ុណ្ណោះ​សម្បក​របស់​វា ក៏​អាចជួយ​បន្សាប​ការឈឺចាប់ រោល ឬ ហើម ពេល​មាន​សត្វល្អិត​ទិច ឬ ខាំ​ផងដែរ ដោយ​គ្រាន់តែ​យក​វា មក​ញី​ពីលើ​កន្លែង​ដែល​របួស ។​ ក្រៅពីនេះ គល់​ចេកពងមាន់ ជា​ប្រភព​ជាតិ​ម្សៅ ( អាមីដុង )​។ ជាពិសេស ក្នុងពេល​ជួប​គ្រោះ​ទុ​រ្ភឹ​ក្ស ម្តងម្កាល ដើម​វា​អាច​ហាន់​ជា​ចំណី​ជ្រូក គោ ក្របី ធ្វើជា​ខ្សែចំណង​ផ្សេងៗ ធ្វើជា​បាយសី ក្នុង​ពិធីសែនព្រេន​នានា ។ ស្លឹក​ប្រើ ជា​សម្ភារៈ​វេច​ខ្ចប់ នំចំណី និង​ត្រ​យ៉ូ​ង អាច​ធ្វើជា​បន្លែស្រស់ ឬ​ស្ល​ជាដើម ។​

 ចេកពងមាន់ គឺជា​ឈ្មោះ​ភាសាជាតិ និង​មានឈ្មោះ ​វិទ្យាសាស្ត្រ​ថា Musa aromatica និង​មានឈ្មោះ ជា​ភាសា​អង់គ្លេស Chicken-Egg Banana។ ប្រភេទ​ចេក​នេះ ត្រូវបាន​គេ​និយម​ចូលចិត្ត​បរិភោគ និង​ប្រើប្រាស់​ជាទូទៅ ដោយ​ប្រជាជន​កម្ពុជា គ្រប់​ជាន់ថ្នាក់ ។ ចេកពងមាន់ ភាគច្រើន ត្រូវបាន​គេ​និយម​ដាំ នៅតាម​ដីសណ្ត​ទន្លេមេគង្គ ជាពិសេស​នៅតាម​តំបន់​កោះ​ដុះ​ថ្មី​។ ជា​ប្រភេទ​រុក្ខជាតិ ប្រជាប្រិយ ដែល​ប្រជាជន​ខ្មែរ និយម​ដាំ​ដុះ នៅក្នុង​អំឡុង​ខែមិថុនា និង​ខែកក្កដា​។ គេ​ត្រូវ​ចំណាយ​ពេលវេលា រហូតដល់​ទៅ ៥ ឬ ៦​ខែ ឯណោះ ទម្រាំ​បាន​ផល។ ចេក​អត្តសញ្ញាណ​ជាតិ​មួយ​នេះ ត្រូវបាន​គេ​ដាំ នៅ​កម្ពុជា ជា​យូរលង់​ណាស់​មកហើយ បើទោះជា​ដំណាំ​ដែលមាន​ប្រភពពី​ឥណ្ឌា​ក៏ដោយ។​ សូមបញ្ជាក់ថា រាប់​សតវត្ស​រ៍មកហើយ ចេកពងមាន់ តែងតែ​ផ្សារភ្ជាប់​ទៅនឹង​ជីវភាព ប្រជាពលរដ្ឋ​ខ្មែរ​ជានិច្ច​។ ទោះយ៉ាងណា គេ​ឃើញ​ប្រជាជន​ខ្មែរ ប្រើប្រាស់​ចេក​សំរាប់​បរិភោគ ធ្វើជា​បង្អែម អាច​ធ្វើជា​ម្ហូប ធ្វើ​ខ្សែ ធ្វើជា​កញ្ចប់ និង​សំភារៈ ផ្សេងៗ សម្រាប់​តាំង​លំអ យានជំនិះ​ជាដើម៕

. ឯកសារពិគ្រោះ

ព្រះរាជ្យក្រឹត្យលេខ នស/រកត/០៣០៥/១៤៩ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។

អនុក្រឹត្យលេខ ៧៦ ស្តីពីការបង្កើតតំបន់ព្រៃអភិរក្សធនធានសេនេទិច និងសត្វព្រៃ ខេត្តព្រះវិហារចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០២។
ប្រកាសលេខ ៣៥៩ កសក.ប្រក ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៩៤ របស់ក្រសួង ក..ក ឬ MAFF
រុក្ខជាតិ និងសត្វ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា (Animals and Plants as National Symbols of Cambodia) រុក្ខជាតិ និងសត្វ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា (Animals and Plants as National Symbols of Cambodia) Reviewed by Collective Information on 7:01 AM Rating: 5

24 comments:

  1. Whenever I’m sad, you cheer me up. Whenever I struggle, you help me out.
    https://www.motherdayquotesi.com
    motherdayquotesi

    ReplyDelete
  2. Thank you, I’ve recently been searching for information about this subject for a long time and yours is the best I have found out so far. avast-driver-updater-crack

    ReplyDelete
  3. https://law-asia.blogspot.com/2017/03/animals-and-plants-as-national-symbols.html?showComment=1536027053500#c738493266779034397

    ReplyDelete
  4. With your presentation, you make it appear so simple, but I find this subject to be one that I believe I will never understand.
    It appears to be far too sophisticated and vast for me.
    I'm looking forward to reading your future post,
    I'll make an effort to grasp it!
    phpstorm crack
    nero burning rom crack
    hitman pro crack
    iobit uninstaller pro crack

    ReplyDelete
  5. Hey! This is my first visit to your blog.
    We are a collection of volunteers starting with one
    a new project in the community in the same niche.
    Your blog has provided us with useful information to work with. YOU
    did a fantastic job!
    songbird crack
    adobe flash player crack
    rohos logon key crack
    reiboot crack

    ReplyDelete
  6. Hello there, I just discovered your blog on Google, and I like it.
    is quite useful. I'll keep an eye out for brussels sprouts.
    If you keep doing this in the future, I will be grateful. A large number of people will profit.
    based on your writing Cheers!
    whynotwin11 crack
    winzip pro crack
    active password changer iso crack
    fineprint crack

    ReplyDelete
  7. In reality, your presentation makes it look so simple, but I believe this subject is more difficult than it appears.
    anything that eludes my comprehension.
    It appears to me to be extremely complicated and wide-ranging. I've got a lot of these.
    Thanks for the update, and I'm eagerly awaiting the next one!
    replay radio crack
    soundtoys crack
    hide my ip crack
    substance designer crack

    ReplyDelete

  8. On the Internet, I was overjoyed to discover this establishment.
    This was a fantastic read, and I owe it to you at least once.
    It piqued my interest a little, and you were kind enough to keep it.
    Become a fan of a new item on your site.
    adobe bridge cc crack
    macbooster crack
    virtual dj crack

    ReplyDelete
  9. I went to your website. I admire you and your efforts. I appreciate your efforts.
    If you're looking for the most recent edition and what's new, you've come to the right place.
    I hope you find this website useful. Thanks!
    acdsee video studio crack
    lucky patcher crack
    360 total security premium crack
    windows 8 enterprise crack

    ReplyDelete
  10. On the Internet, I was happy to discover this installation.
    It was a wonderful read and I owe it to you at least once.
    It touched my interest a little and you kindly kept it.
    Become a fan of a new article on your site
    comodo antiviru crack
    psi crack
    final fantasy awakening se licensed ver crack
    adobe photoshop cc crack

    ReplyDelete
  11. I like this article. I was searching over search engines and found your blog and it really helps thank you very much…
    atlantis word processor crack has all the features you need to create simple documents or great works of literature: novels, essays, reports, letters, diaries, newspaper articles, etc. atlantis word processor crack rich-formatted documents from scratch, or edit existing MS Word documents, and send them to colleagues, customers, partners, friends. atlantis word processor crack eBooks for a living, or just create eBooks to read on your iPad or another eBook reader. atlantis word processor crack any document into an eBook with just a few mouse clicks! Intuitive, safe and reliable, superfast, portable, and entirely customizable, Atlantis will be the perfect companion for your word processing tasks. atlantis word processor crack

    ReplyDelete
  12. I like your all post. You Have Done really good Work On This Site. Thank you For The Information You provided. It helps Me a lot. It Is Very Informative Thanks For Sharing. I have also Paid This sharing. I am ImPressed For With your Post Because This post is very beneficial for me and provides new knowledge to me. This is a cleverly
    written article. Good work with the hard work you have done I appreciate your work thanks for sharing it.
    It Is very Wounder Full Post.
    ashampoo winoptimizer crack
    ashampoo winoptimizer crack
    ashampoo winoptimizer crack
    ashampoo winoptimizer crack
    ashampoo winoptimizer crack

    ReplyDelete
  13. Location
    the download speed is amazing. You seem to be changing something.
    In addition, the content is professional. they did
    The best experience in this article!

    paperscan pro
    autodesk inventor crack
    internet cyclone crack
    bandicam crack
    save2pc ultimate crack
    push video wallpaper crack
    sublime text crack

    ReplyDelete
  14. I am very impressed with your post because this post is very beneficial for me and provide a new knowledge to me. this blog has detailed information, its much more to learn from your blog post.I would like to thank you for the effort you put into writing this page.
    I also hope that you will be able to check the same high-quality content later.Good work with the hard work you have done I appreciate your work thanks for sharing it. It Is very Wounder Full Post.This article is very helpful, I wondered about this amazing article.. This is very informative.
    “you are doing a great job, and give us up to dated information”.
    foxit-reader-11-2-0-crack-with-activation-key-free-download-2022/
    idevice-manager-pro-edition-crack/
    3-heights-pdf-desktop-repair-tool-crack/
    xmanager-power-suite-crack/
    tenorshare-icarefone-crack/

    ReplyDelete
  15. I am very impressed with your post because this post is very beneficial for me and provide a new knowledge to me. this blog has detailed information, its much more to learn from your blog post.I would like to thank you for the effort you put into writing this page.
    I also hope that you will be able to check the same high-quality content later.Good work with the hard work you have done I appreciate your work thanks for sharing it. It Is very Wounder Full Post.This article is very helpful, I wondered about this amazing article.. This is very informative.
    “you are doing a great job, and give us up to dated information”.
    apeaksoft android toolkit crack/
    tipard blu ray converter crack/
    xilisoft youtube video converter crack/
    coolutils total cad converter crack/
    infix pdf editor pro crack/

    ReplyDelete
  16. Here at Karanpccrack, you will get all your favourite software. Our site has a collection of useful software. That will help for your, Visite here and get all your favourite and useful software free.
    karanpccrack
    Winstep Nexus Ultimate Crack

    ReplyDelete
  17. I guess I am the only one who came here to share my very own experience. Guess what!? I am using my laptop for almost the past 2 years, but I had no idea of solving some basic issues. I do not know how to Crack Softwares Free Download But thankfully, I recently visited a website named xxlcrack.net/
    FinePrint Crack
    Firebird Maestro Crack

    ReplyDelete
  18. Its a very effective software install and download freesteganos privacy suite crack

    ReplyDelete

Powered by Blogger.