សច្ចធារណ៍ និង ធម្មានុរូប (Presumption and Legitimate)
សច្ចធារណ៍ គឺការសរុបសេចក្ដីមួយ ឬ ជាការធ្វើសេចក្ដីសន្និដ្ឋានមួយដែលទាញពីការដឹង, ការសង្កេត, ឬការពិចារណាអំពី អង្គហេតុ, ឬ ព័ត៌មានខ្លះ។ គោលការណ៏នៃសច្ចធារណ៏មានដូចជា៖
- សច្ចធារណ៍នៃច្បាប់
- សច្ចធារណ៍មិនអាចបដិសេធបាន
- សច្ចធារណ៍អាចជំទាស់បាន
- សច្ចធារណ៍នៃអង្គហេតុ
- សច្ចធារណ៍ដាច់ស្រេច
- សច្ចធារណ៍នៃនិរទោស
- សច្ចធារណ៍មិនដាច់ស្រេច
ធម្មានុរូប=ភាពស្របច្បាប់។ បើយោងតាមក្រមរដ្ឋវេប្បណីឆ្នាំ១៩៦៧ គឺជាអ្វីដែលមានគុណភាពតាមផ្លូវច្បាប់។ ឧទា: ចៅហ្វាយស្រុកជាអាជ្ញាធរធម្មានុរូប។ កូនដែលកើតពីឪពុក-ម្ដាយដែលមានខាន់ស្លា ហៅថាកូនធម្មានុរូប ឬកូនមានខាន់ស្លា ។ បើតាមវចនានុក្រម Asia Foundation (ទំព័រ២៣៨) ធម្មានុរូប គឺជាអ្វីដែលធ្វើទ្បើងដោយពេញលក្ខណ:តាមផ្លូវច្បាប់ ត្រូវតាមច្បាប់ទទួលស្គាល់ដោយច្បាប់ ឬ ស្របច្បាប់។
សច្ចធារណ៍ និង ធម្មានុរូប (Presumption and Legitimate)
Reviewed by Collective Information
on
7:20 PM
Rating:
No comments: