ប្រភេទនៃសេចក្តីសម្រេចរបស់ស្ថាប័នរដ្ឋនានា (Types of Decisions of State Institutions of Cambodia)
១/ ស្ថាប័នព្រះមហាក្សត្រ
- ព្រះរាជក្រម ជាលិខិតបទដ្ឋានគតិយុត្ត ដែលចេញដោយព្រះមហាក្សត្រ សំរាប់ប្រកាសឲ្យប្រើច្បាប់ ក្រោយពីរដ្ឋសភាបានអនុម័ត និងពិនិត្យដោយព្រឹទ្ធសភារួចមកហើយ។
- ព្រះរាជក្រឹត្យ
- តាមន័យទូលាយ ជាលិខិតបទដ្ឋានគតិយុត្ត ដែលចេញដោយព្រះមហាក្សត្រ
- តាមន័យចង្អៀត ជាសេចក្តីសំរេចដែលចេញដោយព្រះមហាក្សត្រ សំរាប់តែងតាំងមន្រ្តីជាន់ខ្ពស់, កំណត់ដែនសមត្ថកិច្ចអ្វីមួយ ឬផ្តល់គ្រឿងឥស្សរិយយស ឬផ្តល់បរមងារអ្វីមួយ តាមការស្នើរបស់រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឬតាមព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រ។
- ព្រះរាជសារ ជាលិខិតរបស់ព្រះមហាក្សត្រសំរាប់ទាក់ទងជាមួយ ព្រឹទ្ធសភា និងរដ្ឋសភា។ តាមមាត្រា១៩ថ្មី នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ បានចែងថា ព្រះរាជសាររបស់ព្រះមហាក្សត្រ ព្រឹទ្ធសភា និងរដ្ឋសភា មិនអាចយកមកជជែកពិភាក្សាបានឡើយ។
- រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល
ហើយជាប្រភពនៃច្បាប់ទាំងអស់ ។
- ច្បាប់ ជាវិធានដែលអនុម័តដោយ រដ្ឋសភា និងពិនិត្យដោយព្រឹទ្ធសភា ហើយប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ ។ ច្បាប់ទាំងអស់មិនត្រូវមានស្មារតីផ្ទុយពីរដ្ឋធម្មនុញ្ញឡើយ ។
- អនុក្រឹត្យ ជាសេចក្តីសំរេចខ្ពស់បំផុតរបស់អង្គការនីតិប្រតិបត្តិ
។ ជាលិខិតបទដ្ឋានគតិយុត្តិ ដែលមានមុខងារអនុវត្តច្បាប់បង្កើតស្ថាប័ន
និងតែងតាំងមន្ត្រីជាន់ខ្ពស់ កាន់អំណាចខាងអង្គការនីតិប្រតិបត្តិ ។
អនុក្រឹត្យជាលិខិតដែលចេញដោយរដ្ឋាភិបាល (ទីស្តីការគណៈរដ្ឋមន្ត្រី)
ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀប រយសាធារណៈរៀបចំស្ថាប័នរដ្ឋ។
ជាគោលការណ៍ សេចក្តីបង្គាប់ ឬកំណត់ក្នុងអនុក្រឹត្យមិនអាចផ្ទុយនឹងច្បាប់
ឬរដ្ឋធម្មនុញ្ញបានទេ។ យើងអាចយល់បានថា អនុក្រឹត្យស្ថិតនៅក្រោមច្បាប់ ហើយវាត្រូវមានខ្លឹមសារស្របនឹងច្បាប់។
- ប្រកាស ជាសេចក្តីសំរេចរបស់ក្រសួង
ឬអន្តរក្រសួងដែលជាអង្គការនីតិប្រតិបត្តិ ។
- សារាចរ ជាសេចក្តីណែនាំរបស់ក្រសួង ឬស្ថាប័នណាមួយ។ ជាទូទៅសារាចរ ជាលិខិត សំរាប់ណែនាំក្នុងការអនុវត្តច្បាប់ឲ្យបានច្បាស់លាស់ ។
- សេចក្តីសំរេច ជាលិខិតដែលមានអនុភាពក្រោមច្បាប់ តែស្របនឹងច្បាប់ ឬដូចច្បាប់ ហើយចេញដោយអ្នកដឹកនាំនៃអង្គការនីតិប្រតិបត្តិ ឬអាជ្ញាធរមានសមត្ថកិច្ចដូចជា អភិបាលខេត្ត-ក្រុង ជាដើម។
- ដីកា ជាសេចក្តីសំរេច
របស់អំណាចតុលាការ ដែលចេញដោយចៅក្រម ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង ។
ប្រភេទមុនអង្គសេចក្តីរបស់តុលាការ ឬសំរាប់បញ្ចប់នីតិវិធីដោយមិនជំនុំជំរះ។
- សាលក្រម ជាសេចក្តីសម្រេច
ចុងក្រោយបង្អស់ របស់សាលាជំរះក្តីជាន់ទាប រួមមានតុលាការខេត្ត-ក្រុង
និងតុលាការយោធា។
- សាលដីកា ជាសេចក្តីសម្រេច
របស់តុលាការជាន់ខ្ពស់រួមមាន សាលាឧទ្ធរណ៍ និងតុលាការកំពូល។
ប្រភេទនៃសេចក្តីសម្រេចរបស់ស្ថាប័នរដ្ឋនានា (Types of Decisions of State Institutions of Cambodia)
Reviewed by Collective Information
on
12:56 AM
Rating:
No comments: