មូលហេតុនៃការធ្វើវិសោធនកម្មច្បាប់ ឬ រដ្ឋធម្មនុញ្ញ (The reasons of the laws or constitutional amendments )
ពេលវេលា៖ ពេលវេលាបានធ្វើឲ្យមានវិសោធនកម្ម ព្រោះច្បាប់ ឬរដ្ឋធម្មនុញ្ញចាស់មិនអាចបម្រើឲ្យនយោបាយថី្ម ឬក៏របបថ្មីបាន។
បច្ចេកទេស៖ បច្ចេកទេសចាស់តម្រូវឲ្យមានការផ្លាស់ប្តូរដោយសារការរកឃើញនូវបច្ចេកទេសថី្មដោយមានលក្ខណៈគ្រប់គ្រាន់ និងច្បាស់លាស់ក្នុងការរកឃើញការកាត់សេចក្តីទើបធ្វើឲ្យមានវិសោធនកម្ម។
សង្គម៖ សង្គមអាចធ្វើឲ្យមានការផ្លាស់ប្តូរ ឬការធ្វើវិសោធនកម្មជាដាច់ខាតទើបពេលដែលសង្គមថ្មីមានភាពរីកចម្រើន ហេតុដូច្នោះហើយរដ្ឋធម្មនុញ្ញសង្គមចាស់មិនអាចបម្រើសង្គមថ្មីគ្រប់ជ្រុងជ្រោយទ្បើយ។
វិទ្យាសាស្ត្រ៖ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រតម្រូវឲ្យមានការបង្កើត និងធ្វើវិសោធនកម្ម ពោលគឺត្រូវតែតាមឲ្យទាន់នូវការរីកចម្រើន។
ការបង្កើតស្ថាប័ន៖ ប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះហើយរាល់អ្វីៗគឺមិនទាន់មានសព្វគ្រប់នោះទេ អ្វីៗទំាងអស់នោះគឺឋិតក្នុងយន្តការនៃការអភិវឌ្ឍន៍ទៅមុខ ទំាងការអភិវឌ្ឍន៍ស្ថាប័ន គឺជៀសមិនផុតពីការធ្វើវិសោធនកម្មនៃច្បាប់នោះដែរ។
ការជាប់គំាងនយោបាយ៖ បើយើងមើលជាក់ស្តែងនៅក្នុងប្រទេសកម្ពុជានាឆ្នាំ ១៩៩៣ គឺថាប្រទេសយើងមានបញ្ហានយោបាយមួយកើតទ្បើងដែលពេលនោះប្រទេសកម្ពុជា មាននាយករដ្ឋមន្ត្រីផង និងសហនាយករដ្ឋមន្ត្រីផង ដែលបញ្ហានេះទាមទារឲ្យមាននូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ការបង្កើនពន្ធដារ៖ នៅពេលដែលប្រទេសណាមួយចង់បង្កើនពន្ធដារទៅលើប្រជាពលរដ្ឋ គឺដាច់ខាតត្រូវតែមានការធ្វើវិសោធនកម្មទៅលើមាត្រាមួយចំនួន ហើយបញ្ហានេះគឺអាស្រ័យទៅលើការអនុវត្តន៍ជាក់ស្តែងរបស់សង្គម។
គោលនយោបាយជាតិ៖ វិសោធនកម្មក៏អាចកើតមានផងដែរក្នុងករណីដែលគោលនយោបាយជាតិតម្រូវ ជាឧទាហរណ៍ទាក់ទងនឹងការកំណត់ប្រាក់ឈ្នួលអប្បបរមា។
មូលហេតុនយោបាយ៖ មូលហេតុនយោបាយក៏ជាកត្តានំាឲ្យមានការធ្វើវិសោធនកម្មផងដែរ ឧទាហរណ៍គណបក្សទើបនឹងទ្បើងកាន់អំណាចថ្មីថ្មោង ចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬច្បាប់ឲ្យស្របទៅនឹងគោលនយោបាយរបស់ខ្លួន។
ប្រភព៖ ទំព័រហ្វេសប៊ុកផេកឈ្មោះ Mr. That Chantha
មូលហេតុនៃការធ្វើវិសោធនកម្មច្បាប់ ឬ រដ្ឋធម្មនុញ្ញ (The reasons of the laws or constitutional amendments )
Reviewed by Collective Information
on
8:39 PM
Rating:
No comments: