រូបសញ្ញាជាតិរបស់បណ្ដាប្រទេសនៃសមាជិកអាស៊ាន (The National Emblem and Coat Of Arms of ASEAN Countries)

Image result for THE NATIONAL EMBLEM AND COAT OF ARMS OF ASEAN

អាស៊ាន​គឺជាសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​បង្កើត​ឡើង​នៅថ្ងៃទី ០៨ សីហា ឆ្នាំ ១៩៦៧ ។ អាស៊ាន មាន សមាជិក ១០ ប្រទេសដោយ​រួមបញ្ចូលទាំង​កម្ពុជាផង​ដែចូលជា​សមាជិក​នៅថ្ងៃ ៣០ មេសា ឆ្នាំ ១៩៩៩។ ប្រទេស ដែល​អាច​ចូល​ជាសមាជិក​អាស៊ាន​បានលុះ​ត្រា​តែប្រទេស​នោះ មានសន្តិភាព ស្ថេរភាព និងអធិបតេយ្យ​ពេញលេញ ដែល​ទទួលស្គាល់​ដោយប្រទេសសមាជិក​ទាំងអស់ ។ ប្រទេស​សមាជិកនិមួយៗ​ចាំបាច់ត្រូវមាន​គ្រឿង​សម្គាល់ជាតិ ដែលយើង​អាចហៅម្យ៉ាង​ទៀតបានថា អត្តសញ្ញាណ​ជាតិ ។ អត្តសញ្ញាណ​ជាតិចែក​ចេញជាបី​ផ្នែកសំខាន់ៗគឺ៖ ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ ។ ខាងក្រោមនេះយើងសូមលើកយកមកបង្ហាញប្រាប់ជូនប្រិយមិត្តពី សញ្ញាជាតិរបស់ ប្រទេសទាំង ១០ ក្នុងសមាគមន៍ប្រជាតិ អាស៊ីអាគ្នេយ៍ ៖

១. ព្រះរាជាណាចក្រកម្ពុជា


Image result for COAT OF ARMS OF the member countries of ASEAN


សញ្ញាជាតិ រូបព្រះសង្ហារ ឈរអម​ស្វេត្រឆត្រទាំងពីរតំនាងឲ្យ កម្លាំងប្រជា​នុរាស្ត្រ នៅជុំវិញ រាជបល្ល័ង្គរបស់ព្រះ មហាក្សត្រ និងមហាក្សត្រីយានី។​ ក្រោមមក្កុដរាជមានព្រះខ័ន តំនាងឲ្យ​អំនាច
និងភាពយុត្តិធម៌ ពន្លឺខាងលើ គឺសំដៅ​ដល់វប្បធម៌ ​អរិយធម៌ខ្មែរ ដែលមាន​ភាពរុងរឿង​ល្បីល្បាញ
និងផ្នែកខាងក្រោម មានរំលេចពាក្យ អធិបតីខាងក្រោម "ព្រះចៅក្រុងកម្ពុជា"។

២. ព្រះរាជាណាចក្រថៃ


សញ្ញាជាតិ មានរូប ព្រះគ្រុឌ (Phra​ Khrut Pha) ។ សត្វគ្រុឌ "Garuda" គឺជាយានជំនិះរបស់ព្រះវិស្ណុ។ សត្វគ្រុឌ គឺត្រូវបាន​អនុម័ត​ដាក់ឲ្យប្រើ​ជាផ្លូវការ​ ដោយស្តេច វ៉ាជីរ៉ាវុធ ( រ៉ាម៉ា ៦) ក្នុង ឆ្នាំ ១៩១១។

៣. សាធារណរដ្ឋសង្គមនិយមវៀតណាម

Image result for coat of arms of vietnam

សញ្ញាជាតិ មានរាងជារង្វង់ មានផ្ទៃពណ៌ក្រហម និងមានផ្កាយពណ៌​លឿងនៅចំកណ្តាល ដែលតំនាងគណបក្ស កុំម្មុយនីសវៀតណាម។  គ្រឿងចាក់​នៅកណ្តាលនិងគួស្រូវជុំវិញ គឺតំនាង​ឲ្យកិច្ចសហ​ប្រតិបត្តិ វិស័យកសិកម្ម និង​ឧស្សាហកម្ម។

៤. សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ


សញ្ញាជាតិ​បានបង្ហាញទី​សក្ការៈ Pha That Luang ចំនែក ទំនប់ទឹក ជានិមិត្តសញ្ញា នៃប្រភពថាមពលនៅឯ​អាងទឹក Nam Ngun ហើយផ្លូវ​ក្រាលកៅស៊ូគឺជារូបភាព​បង្ហាញពីការរីក​ចម្រើនបណ្តាញ​ផ្លូវខ្វាត់ខ្វែង។ នៅផ្នែកខាង ក្រោមមាន​ស្ពឺម៉ាស៊ីន ។ អក្សរ​ចារឹតនៅ ខាងឆ្វេងមាន​សរសេថា "សន្តិភាព ឯក រាជ្យ ប្រជាធិបតេយ្យ" និងខាងស្តាំ "សាមគ្គីភាព និងភាពរីកចម្រើន" ។

៥. សាធារណរដ្ឋហ្វីលីពីន

Image result for coat of arms of philippines

សញ្ញា​ជាតិបង្ហាញពី ព្រះអាទិត្យ​មានបញ្ចេញ​កាំរស្មី ៨ បង្ហាញពី ខេត្តទាំង​ប្រាំបីស្ថិត​ក្រោម
ច្បាប់អាជ្ញាសឹក ។ ផ្កាយ ទាំងបី តំនាងឲ្យ​តំបន់ភូមិសាស្ត្របី ដែលមាន​លើកដំបូង។ នៅផ្នែកពណ៍
​ខៀវមានរូប ឥន្ទ្រីយ៍របស់អាមេរិក ចំណែក ខាងស្តាំមានរូបតោ ទាំងពីរ​គឺតំនាង​ការដាក់អាណា​និគមពីអតីតកាល។ នៅខាង​ក្រោមមាន​ពាក្យ ( REPUBLIKA NG PILIPINAS)

៦. សាធារណរដ្ឋឥណ្ឌូនេស៊ី

Image result for coat of arms of indonesia

សញ្ញាជាតិមានរូប សត្វគ្រុឌ និងមានខែលនៅចំកណ្តាលទ្រូង។ ខែលកាពារទាំង ៥ តំណាងឲ្យ Pancasila ដែល ជាមនោគមវិជ្ជាប្រទេសឥណ្ឌូនេស៊ី។ ហើយនៅខាងក្រោមនៃជើងមានសត្វគ្រុឌ ចាប់ជាប់ខ្សែបូណ៍ពណ៍សរ និង រំលេចពាក្យ Bhinneka Tunggal Ika

៧. ប្រទេសម៉ាឡេស៊ី

Image result for COAT OF ARMS OF the member countries of ASEAN

សញ្ញាជាតិ​មានរូបរបា​ការពារឈរ​អមដោយ ខ្លាពីរនៅជុំវិញ ។ នៅផ្នែកខាងលើមានចំណិត​ព្រះខែ និងផ្កាយ បញ្ចេញ​កាំរស្មី ១៤ គឺដំនាងឲ្យ​ផ្កាយសហព័ន្ធ​ម៉ាឡេស៊ីដែល​ធ្លាប់ស្ថិត​នៅក្រោម​អាណា
និគម​អង់គ្លេស។ នៅខាង ក្រោម​មានបាវនា​ជាតិសរសេ​ជាភាសា​ម៉ា​ឡេថា "សាមគ្គី គឺជាកម្លាំង" ។

៨. សាធារណរដ្ឋសិង្ហបុរី

Image result for coat of arms of singapore
មានសញ្ញាផ្កាយ​ចំណិតព្រះខែ​ពណ៌ស​នៅចំកណ្តាល​តំនាងឲ្យការ​កើត ជាតិថ្មីមួយ ហើយ
ផ្កាយ​ទាំងប្រាំ តំនាង ឲ្យវប្បធម៌ជាតិសាសន៍ផ្សេងៗ មាន​ទៅដោយ​ខ្លា និង​តោអមសង​
ខាង​តំនាងឲ្យ​ការគោរពគ្នារវាង​ប្រទេស​​ម៉ាឡេស៊ី និង​សិង្ហបុរី ។ នៅខាង​ក្រោមមានចារឹត​អក្សរ
ព័ណ៌មាស  "Majulah Singapura"

៩. សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

Image result for coat of arms of myanmar

មានរូបសញ្ញា​តោពីរ ឈបែរមុខផ្សេងពីគ្នា ហើយនៅកណ្តាល​គឺជាផែនទី​របស់ប្រទេស​ភូមា។ នៅជុំវិញ​ គឺព័ទ្ធ​ទៅ ដោយ​​ដោយកម្រងផ្កា​ប្រពៃណី​ជាតិភូមា និងមានផ្កាយ​មួយនៅចំកំពូល។

១០. ប្រទេសព្រុយណេ ដារូសាលឹម

Image result for coat of arms of brunei

សញ្ញា​ជាតិ​ប្រទេសព្រុយណេ មានធាតុ​ផ្សំខាន់ៗ៥ គឺ ទង់ជាតិ ស្វេត្រឆ័ត ដៃទាំងពីរហើយ​ចំណិត​ព្រះច័ន្ទពីក្រោម។ នៅលើចំណិតព្រះច័ន្ទ​មានបាវនា​ជាតិសរសេរ​ពាក្យ​ជាភាសាអារ៉ាប់ថា  "Always in service with God's guidance"។ ហើយខ្សែ​បូរខាងក្រោមមានសរសេ​ពាក្យ  Brunei Darussalam or Brunei, the Abode of Peace

ឯកសារយោង

-   http://www.world-free-printable-flags.com/meaning-of-brunei-flag.html
រូបសញ្ញាជាតិរបស់បណ្ដាប្រទេសនៃសមាជិកអាស៊ាន (The National Emblem and Coat Of Arms of ASEAN Countries) រូបសញ្ញាជាតិរបស់បណ្ដាប្រទេសនៃសមាជិកអាស៊ាន (The National Emblem and Coat Of Arms of ASEAN Countries) Reviewed by Collective Information on 9:18 PM Rating: 5

No comments:

Powered by Blogger.