ផ្កាតំណាងជាតិរបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន (National Flowers are Symbols of Representing ASEAN Countries)



១. ព្រះរាជាណាចក្រកម្ពុជា (ផ្ការំដួល)

Related image

ផ្ការំដួល (Mitrella Mesnyi) ជាផ្កាខ្លួនតូចពណ៌លឿងស្រាល មានសន្លឹកតែមួយជាន់ប៉ុណ្ណោះ។ ផ្កានេះមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច។ ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរតែងតែប្រដូចស្រីក្រមុំមក ផ្ការំដួល ថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ ដើមរំដួលមានកម្ពស់ពី ៨ ទៅ ១២ម៉ែត្រ ហើយអាចរកមើលបាននៅតាមសួនច្បារមួយ ចំនួនក្នុងប្រទេសកម្ពុជា។

២. ប្រទេសវៀតណាម (ផ្កាឈូក)

Image result for ASEAN Flowers

ផ្កាឈូក (Lotus) ជាផ្កាប្រចាំជាតិរបស់ប្រទេសវៀតណាម។ ផ្កាឈូកជាផ្កានៃថ្ងៃថ្មី ដែលអាច ឃើញបានស្ទើរតែនៅគ្រប់ស្រះ ឬស្ទឹងនៅក្នុងប្រទេសវៀត​​ណាម។ សម្រាប់ប្រជាជន វៀតណាម
ផ្កាឈូកតំណាងឱ្យភាពបរិសុទ្ធ ការប្ដេជ្ញាចិត្ត និងទស្សនៈសុទិដ្ឋិនិយមសម្រាប់ ពេលអនាគត។ ជាញឹកញាប់ គេតែងតែឮបទចម្រៀងឬកំណាព្យអំពីផ្កាឈូក ដែលតាក់តែង ឡើងដោយភាពមោទនៈរបស់កវីអ្នកនិពន្ធវៀតណាម។

៣. ប្រទេសថៃ (ផ្ការាជព្រឹក្ស)

Image result for ASEAN Flowers

ផ្ការាជព្រឹក្ស (Cassia Fistula Linn) មានពណ៌លឿង ដុះជាចង្កោមទម្លាក់ពីលើ មែករាជព្រឹក្សដ៏ខ្ពស់ បង្កើតបានជាទស្សនីយភាពដ៏ប្រណិត។ ដើមផ្កានេះត្រូវបានប្រជាជនថៃនិយមដាំ លំអតាម
ដងផ្លូវ និងតាមសួនច្បារនានា។ ប្រជាពលរដ្ឋថៃចាត់ទុកពណ៌លឿងរបស់ផ្កានេះ ជាពណ៌របស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ផ្កានេះរីកជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែកុម្ភៈ ដល់ខែឧសភា៕

៤. ប្រទេសលាវ (ផ្កាចំប៉ី)

Related image

ផ្កាចំប៉ី (Plumeria) នៅប្រទេសលាវ គេហៅផ្កានេះថា ផ្កាចំប៉ា។ ផ្កានេះមិនត្រឹម តែជាផ្កាប្រចាំជាតិនោះទេវាក៏ជារូបតំណាងរបស់ប្រទេសលាវផងដែរ។ ផ្កាចំប៉ាមានក្លិន ក្រអូប និងមានច្រើនពណ៌ដូចជា ពណ៌ក្រហមពណ៌លឿង ពណ៌ផ្កាឈូក និងពណ៌ ផ្សេងទៀត។ សម្រាប់ប្រជាជនលាវ ផ្កានេះតំណាងឱ្យភាពស្មោះត្រង់ និងសេចក្ដី រីករាយសម្បូរសប្បាយនៅក្នុងជីវិតរបស់ពួកគេ។ គេច្រើនយកផ្កានេះទៅ តុបតែងក្នុងពិធីផ្សេងៗឬក៏យកវាទៅបិទភ្ជាប់នឹងកន្លាស់អាវជូនដល់ភ្ញៀវក្នុងពិធី។

៥. ប្រទេសប៊ុយណេ (ផ្កាស៊ីម-ភ)

Image result for ASEAN Flowers Indonesia

ផ្កាស៊ីម-ភ (Dillenia Suffruticosa) ជាប្រភេទផ្ការបស់ឈើម្យ៉ាងដែលមានស្លឹកធំៗ។ ផ្កានេះមានពណ៌លឿងឆ្អិនឆ្អៅ។ គេអាចឃើញរូបផ្កានេះនៅលើក្រដាសប្រាក់១ដុល្លារ របស់ប្រ៊ុយណេ
និងវត្ថុសិល្បៈផ្សេងៗដែល រចនាដោយវិចិត្រករប្រ៊ុយណេផងដែរ។

៦. ប្រទេសឥណ្ឌូនេស៊ី (ផ្កាអ័រគីដេព្រះចន្ទ)

Image result for indonesian flower

ផ្កាអ័រគីដេព្រះចន្ទ ឬជាភាសាឥណ្ឌូនេស៊ីហៅថា*Angrek bulan (Phalaeno-psis Amabilis) គឺជាផ្កាប្រចាំជាតិមួយក្នុងចំណោមផ្កាប្រចាំជាតិទាំង ៣ របស់ឥណ្ឌូនេស៊ី។ ផ្កាអ័រគីដេព្រះចន្ទគឺ ជាពូជ
ផ្កាអ័រគីដេដែលរីកបានយូរបំផុត។ ជាធម្មតា ផ្កានេះរីក ពី ២ខែ ទៅ ៦ខែ ហើយក្រោយមកក៏រោយទៅវិញ។ ដោយសារតែវាដាំដុះបានល្អនៅ ក្នុងបរិយាកាសដែលមានសំណើម ទើបគេឃើញផ្កានេះនៅតំបន់ភាគខាងក្រោមរបស់ ឥណ្ឌូនេស៊ីច្រើនជាងតំបន់ផ្សេងទៀត។

៧. ប្រទេសម៉ាឡេស៊ី (ផ្ការំយោល)

Image result for ASEAN Flowers

ផ្ការំយោល​ (Hibiscus Rosa-Sinen-sis) ក្លាយជាផ្កាប្រចាំជាតិរបស់ប្រទេសម៉ាឡេស៊ីនា ឆ្នាំ ១៩៦០។ ស្រទាប់ទាំងប្រាំរបស់ផ្កានេះ ត្រូវបានគេប្រដូចទៅនឹងទស្សនវិទ្យារបស់ ប្រទេសម៉ាឡេស៊ី ដែលចង់ពង្រឹងសាមគ្គីភាពជាតិរបស់ខ្លួន។ ផ្ការំយោលនេះអាចរកស្ទើរតែ នៅគ្រប់កន្លែងនៅទូទាំងប្រទេសម៉ាឡេស៊ី។

៨. ប្រទេសភូមា (ផ្កាផាឌឹក)

Image result for myanmar flower

ផ្កាផាឌឹក (Pterocarpus Indicus) រីកបញ្ចេញក្លិនក្រអូបស្រាល ជាមួយនឹងពណ៌លឿង ដូចមាស។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីភ្លៀងកក់ខែនាខែមេសា ផ្កានេះនឹងរីកដើម្បីអបអរពិធី បុណ្យចូលឆ្នាំ
របស់ប្រជាជនភូមាផងដែរ។ ផ្កានេះតំណាងឱ្យកម្លាំង ស្ថេរភាព យុវភាព និងសេចក្ដីស្នេហា។ ក្រៅពីមានផ្កា ដ៏ស្រស់ស្អាតដើមផាឌឹកក៏អាចយកទៅធ្វើជាគ្រឿង សង្ហារឹមផ្សេងៗផងដែរ។

៩. ប្រទេសហ្វីលីពីន (ផ្កាម្លិះសាំប៉ាហ្គីតា)

Related image

ផ្កាម្លិះសាំប៉ាហ្គីតា (Arabian Jasmine) ទទួលស្គាល់ជាផ្លូវការថាជាផ្កាប្រចាំជាតិ របស់ប្រទេសហ្វីលីពីននៅឆ្នាំ១៩៣៤។ ផ្កានេះមានពណ៌ស និងមានរាងដូចជាផ្កាយ។ ផ្កានេះរីកនៅពេលយប់ចោលក្លិនក្រអូបរហូតធ្វើឱ្យប្រជាជនហ្វីលីពីនជឿថាផ្កានេះ ជានិមិត្តរូបនៃភាពបរិសុទ្ធ សាមញ្ញ ឥទ្ធិពល និងភាពជាមនុស្ស។គេជឿថា ផ្កាម្លិះ សាំប៉ាហ្គីតា ត្រូវបាននាំមកពីតំបន់ភ្នំហិម៉ាល័យ មកដល់ប្រទេសហ្វីលីពីននៅអំឡុង សតវត្សទី១៧នៃគ.ស។

១០. ប្រទេសសឹង្ហបុរី (ផ្កាអ័រគីដេ)

Image result for singapore national flower

ផ្កាអ័រគីដេ ដោយចំពោះទៅលើពូជមួយឈ្មោះ (Vanda Miss Joaquim) ។ វាជាពូជបង្កាត់ ហើយក្រោយមកត្រូវបានគេដាក់ឈ្មោះតាមឈ្មោះអ្នកបង្កាត់វា។ ផ្កាអ័រគីដេ Vanda Miss Joaquim
មានពណ៌ស្វាយដិត។ អ្វីដែលពិសេសនោះគឺវាអាចរីកបានពេញមួយឆ្នាំឯណោះ។ ដោយសារតែលក្ខណៈពិសេសមិនធ្លាប់មាននេះទើបធ្វើឱ្យវាបានជាប់តំណែងជាផ្កាប្រចាំ ជាតិរបស់ប្រទេសសឹង្ហបុរីនៅឆ្នាំ ១៩៨១។
ផ្កាតំណាងជាតិរបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន (National Flowers are Symbols of Representing ASEAN Countries) ផ្កាតំណាងជាតិរបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន (National Flowers are Symbols of Representing ASEAN Countries) Reviewed by Collective Information on 6:23 PM Rating: 5

No comments:

Powered by Blogger.