អត្ថន័យនៃនិមិត្តសញ្ញានានា (The Meaning of the Various Symbols)

. អត្ថន័យនៃទង់ជាតិខ្មែរ
(“National Flag of Kingdom of Cambodia”)

Image result for Cambodia flag

គ្រប់ជាតិសាសន៍នៅលើសកលលោក តែងតែមានទង់ ជាតិសម្រាប់សម្គាល់ជាតិសាសន៍របស់ខ្លួន។ ផ្ទាំងសំពត់ដែល គេបង្ហូតឡើងទៅលើ មានសញ្ញាសម្គាល់ ប្លែកៗពីគ្នាទៅតាមប្រទេសនីមួយៗ។ សាច់ក្រណាត់ ពណ៌ក្រហម ខៀវ និងមានរូបប្រាសាទកំពូលបីចំ កណ្តាលពណ៌ស បានបក់រវិចៗដូចផ្នក់​ទឹករលកនៅ លើឰដ៏អាកាសជាសញ្ញាបញ្ជាក់ថានេះជាទង់ជាតិខ្មែរ។ ទង់​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រចនា​ឡើង​តាំង​ពី ឆ្នាំ ១៨៥០ មកម្លេះ ដោយ​ដាក់​រូប ​ប្រាសាទអង្គរវត្ត ពណ៌សនៅ​ចំ​ផ្ទៃ​កណ្តាល ។ រូបភាព និងសាច់ក្រណាត់ដ៏តូចនេះ មានតំលៃអនេក ព្រោះវាជាដួងព្រលឹង ដែលបង្កប់នូវអត្តសញ្ញាណជាតិ យ៉ាងពិតប្រាកដ បើនិយាយពីអត្ថន័យនៃពណ៌ បានស្តែងឲ្យឃើញថា៖


  • ពណ៌ស តំណាង​ឱ្យ សាសនា សន្តិភាព។ 
  • ពណ៌ខៀវក្រម៉ៅ បង្ហាញពីសម្បត្តិធម្មជាតិ​ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងនៅលើ និងក្រោមដី។ 
  • ពណ៌ក្រហមឆ្អៅ បង្កប់ពីទឹកចិត្តដ៏អង់អាចក្លាហាន មោះមុត និង ការធ្វើ​ពលិកម្មដើម្បីការពារបូរណភាពទឹកដីឲ្យគង់វង្ស។ 
  • រូបប្រាសាទ មានក្បូរក្បាច់រចនាដ៏ល្អប្រណីត បង្ហាញឲ្យឃើញពីភាពឧស្សាហ៍ព្យាយាម និង តម្លៃសិល្បៈដ៏វិសេសវិសាលរបស់ខ្មែរ។

មិនតែប៉ុណ្ណោះ ទង់ជាតិជានិមិត្តភាព តំណាងឲ្យព្រលឹងវប្បធម៌ជាតិទាំងមូល ដែលបញ្ជាក់ថាខ្មែរយើងមានឈ្មោះក្នុងផែនទីពិភពលោកនៅឡើយ។ ដូច្នេះ ក្នុងនាមយើងជាកុលបុត្រ កុលធីតាខ្មែរ ក្មេង ចាស់ ប្រុស ស្រី ត្រូវស្មោះស្ម័គ្ររួមគ្នា ការពារទង់ជាតិរបស់យើង ឲ្យមានជីវិតអមតៈនៅលើទឹកដីអង្គរដ៏បវរនេះ ហើយយើងរួមគ្នាគោរព និងស្រលាញ់ឲ្យអស់ពីក្រអៅបេះដូង។

. អត្ថន័យនៃពណ៌នីមួយៗក្នុងទង់សាសនាព្រះពុទ្ធ
(“Buddhist Flag”)

Image result for Buddhist Flag


ទង់ព្រះពុទ្ធសាសនាកើតបានជារូបរាងប្រាកដឡើងនៅថ្ងៃ ១៧​ មេសា ១៨៨៥ នៅប្រទេស ស្រីលង្កា។ ទង់នេះត្រូវបានគេបង្ហូតឡើងឲ្យប្រើប្រាស់ជាសាធារណៈ ជាលើកដំបូង យ៉ាងឳឡារឹកនៅវត្ត ទីបទុត្តរារាម ស្រុក កោតហេន ដោយ ព្រះថេរះមិកគេត្តុវត្តេគុណនន្ទះ ក្នុងថ្ងៃ ពិសាកបូជា ត្រូវនឹងថ្ងៃ ២៨ មេសា ១៨៨៥ ។ ទង់ព្រះពុទ្ធសាសសាមាន ៦ ពណ៌គឺ ពណ៏ខៀវ ពណ៌ក្រហម ពណ៌លឿង ពណ៌ស ពណ៌ហង់បាត និង ពណ៌ផ្លេក ។

  • ពណ៌ខៀវ កាលដែលព្រះអង្គយកកំណើតជាព្រះបាទស្រីពិរាស្រ្តពេនោះឥន្រ្ទព្រាហ្ម មកសុំព្រហនេត្រ ព្រះពោធិសត្វក៏ខ្វេះឆ្កៀលភ្នែករបស់ខ្លួនទាំងគូ ដាក់ទានឲ្យឥន្រព្រាហ្ម ។ (ភ្នែក) 
  • ពណ៌ក្រហម កាលដែលព្រះពោធិសត្វយកកំណើតជាមាណពឈ្មោះបទុមកុមារ ពេលនោះពស់ជចឹកមាតាគ្រូពេទ្រឲ្យយកបេះដូងមកព្យាបាលពិស ដើម្បីឲ្យបាត់កាឈឺចាប់។ (បេះដូង) 
  • ពណ៌លឿង កាលដែលព្រះអង្គយកកំណើតជាវៃបណ្ឌិតព្រះឥន្ទ ក៏ និម្មតធ្វើជាជាងទង។ វៃបណ្ឌិតបានអាសាច់របស់ខ្លួនឲ្យជាងទងវាយដំ​ផ្សំ​ដើម្បីបិទព្រះពុទ្ធរូបដែលខ្វះខាតឲ្យពេញសាច់ឡើងវិញ។ (សាច់) 
  • ពណ៌ស កាលព្រះអង្គយកកំណើតជាព្រះវេស្សន្តរព្រះអង្គបានឲ្យទានដំរីសដល់ពួកព្រាហ្ម។ (ទ្រព្យ) 
  • ពណ៌ហង្សបាទ កាលដែលព្រះអង្គកើតជាវិទ្យាធរ ពេលនោះយក្សបានចាប់ម្តាយទៅ។ វិទ្យាធរបានអារសាច់របស់ខ្លួនអោយយក្សស៊ី ដើម្បីដូរយកមាតាមកវិញ។ (ការសង្គ្រោះ) ពណ៌ផ្លេក កាលដែលព្រះអង្គកើតជាទន្សាយ ហើយលោតចូលទៅក្នុងភ្លើង ដើម្បីទ្វើទានដល់ (ឥន្ទធនូ) ឥន្ទព្រាហ្មណ៍។ (ការធ្វើទាន)

.​​ និមិត្តសញ្ញាក្រុមប្រឹក្សាធម្មនុញ្ញ
(“Constitutional Council of Cambodia”)

និមិត្តសញ្ញានៃក្រុមប្រឹក្សាធម្មនុញ្ញមានរូបព្រះព្រហ្មមាន ព្រះភ័ក្រ្ត ៤ និងព្រះហស្ថ ៤ កាន់កេតនភណ្ឌ គង់លើបល្ល័ង្ក​​។ 

  • ព្រះព្រហ្ម ជានិមិត្តរូបនៃអ្នកបង្កើតលោក។ 
  • ព្រះភ័ក្ត្រព្រះព្រហ្ម តំណាងឲ្យព្រហ្ម​វិហារធម៌ទាំង ៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។ 
  • ព្រះហស្ថ ឆ្វេង ខាងលើកាន់ផ្កាឈូក​ តំណាងការកកើត។ 
  • ព្រះហស្ថ ឆ្វេង ខាងក្រោមកាន់សាស្រ្តា តំណាងគម្ពីរ ក្បួន ច្បាប់។ 
  • ព្រះហស្ថ ស្តាំ ខាងលើកាន់ផ្គាំ តំណាងឲ្យការរំងាប់អារម្មណ៍ ការឧទ្ទិសកុសល ការចំរើនភាវនារកអំពើល្អ ផ្លូវធម៌ ផ្លូវលោក។ 
  • ព្រះហស្ថ ស្តាំ ខាងក្រោមកាន់ពួចទឹក តំណាងទឹកអម្រិតប្រោះព្រំ ឲ្យសុខសប្បាយ ត្រជាក់ត្រជុំ ឲ្យរស់ ។

. អត្ថន័យនៃនិមិត្តសញ្ញានៃ ក្រសួងអប់រំ យុវជន និងកីឡា
(“Ministry of Education, Youth, and Sports”)

Image result for ministry of education logo in Cambodia
  • ក្បាច់ភ្ញីទេសពណ៌មាសព័ទ្ធជារង្វង់៖ តំណាងឲ្យវប្បធម៌ខ្មែរ និងជានិមិត្តរូបនៃស្រទាប់យុវជនកំពុងសិក្សា អប់រំដែល មានការរីកចម្រើនលូតលាស់ ជាផ្កាជាផ្លែ។ 
  • រង្វង់មូលទ្រភ្លើងគប់ពណ៌មាស៖ ជានិមិត្តរូបនៃវិស័យកីឡា ដែលមាន យុវជនជាអ្នកទ្រទ្រង់ និង បន្តវេន។ 
  • កាំរស្មីពណ៌មាសចាំងបំភ្លឺលើផ្ទៃមេឃ៖ ជាពន្លឺនៃវិជ្ជាអប់រំសតិ បញ្ញា ស្មារតីដល់ប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។ 
  • កំណាត់ខ្សែ​បូរណ៍ផ្ទៃមេឃដែលមានចារឹកអក្សរ "ក្រសួងអប់រំ យុវជន និង កីឡា" ដែលមានទំនាក់ទំនងជាមួយអន្តរជាតិ។

.​ ស្ថាប័នប្រឆាំងអំពើពុករលួយ
(“Anti-Corruption Institution”)


ក្រុមប្រឹក្សាជាតិប្រឆំាងអំពើពុករលួយ និងអង្គភាពប្រឆំាង អំពើពុករលួយប្រើប្រាស់រួមគ្នារូបសញ្ញារបស់ស្ថាប័នប្រឆំាងអំពើពុករលួយ។ រូបសញ្ញារបស់ស្ថាប័នប្រឆំាងអំពើពុករលួយមានរូបភាព ​និងខ្នាតដូចតទៅ៖ 

  • ខ្សែរង្វង់រាងពងក្រពើមានផ្ទៃអមសងខាងពណ៌ខៀវ និងផ្ទៃក្នុងពណ៌ក្រហម មានចារឹកអក្សរខ្មែរពណ៌សថា “ព្រះរាជាណាចក្រកម្ពុជា” នៅផ្នែកខាងលើ និងចារឹក អក្សរទ្បាតាំងជាភាសាអង់គ្លេសថា “KINGDOM OF CAMBODIA” នៅផ្នែកខាងក្រោម តំណាងឲ្យ ប្រជាជាតិខ្មែរ ។
  • នៅខាងក្នុងរង្វង់រាងពងក្រពើ មានផ្ទៃពណ៌ស រំលេច រូបសញ្ញារាជរដ្ឋាភិបាលពណ៌មាស តំណាងឲ្យស្ថាប័ននីតិប្រតិបត្តិ ។ 
  • នៅខាងក្នុរង្វង់រាងពងក្រពើ ផ្នែកខាងក្រោម មានចារឹក អក្សរខ្មែរពណ៌ខៀវថា ស្ថាប័នប្រឆំាងអំពើពុករលួយ និងអក្សរកាត់ថា “ស.ប.ព” នៅខាងក្រោម ដែលជាយន្តការជាតិក្នុងការប្រឆំាងអំពើពុករលួយ ។ 
  • ផ្ទៃពណ៌ស និងអក្សរស តំណាងឲ្យសុចរិត និងភាពស្អាតសំនៃសង្គមជាតិ ។ 
  • ខ្សែបូពណ៌មាសទ្រពីក្រោមមានចារឹកអក្សរទ្បាតំាងជាភាសាអង់គ្លេសពណ៌សថា “ANTI-CORRUPTION INSTITUTION” និងអក្សរកាត់ថា “ACI” តំណាងឲ្យការចូលរួមគំាទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការពីសមាគមន៍តំបន់ និងអន្តរជាតិក្នុង ការប្រឆំាងអំពើពុករលួយ ។ 
  • រូបសញ្ញារបស់ស្ថាប័នប្រឆំាងអំពើពុករលួយមានទទឹង ៣ ភាគ ៤ នៃបណ្តោយ ។

. អត្ថន័យនៃបដិរូបជាផ្លូវការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
(“Extraordinary Chambers in the Courts of Cambodia”)



  • បដិរូប៖ តំណាងឲ្យអង្គជំនុំជម្ថះដោយមានការពិពណ៌នាមួយនៃការគ្រប់គ្រងនៃតុលាការកម្ពុជាក្នុងសម័យបុរាណអង្គរ និង អមដោយកួរផ្លែអូលីវ ជាសញ្ញារបស់អង្គការសហប្រជាជាតិដែលតំណាងឲ្យសន្តិភាព។ 
  • ពណ៌៖ ជាផ្លូវការ គឺពណ៌ខៀវចាស់។
  • រូបអង្គុយលើបល្ល័ង ហើយកាន់ដាវមួយ៖ តំណាងឲ្យអំណាចតុលាការ។ វាគឺជារូបតាំងលើជញ្ជាំងកណ្តាលគេ នៅអតីតសាលាឧទ្ធរណ៍ក្នុងក្រសួងយុត្តិធម៌នៅទីក្រុងភ្នំពេញ។ រូបនោះអមដោយអ្នកជំនួយការពីរនាក់ដែលកំពុងអានច្បាប់ដែលចារដោយដៃលើស្លឹករឹត។

. ឯកសារយោង
(“References”)

ឯកសារក្របខណ្ឌគតិយុត្ត
  • រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ។ 
  • អនុក្រឹត្យលេខ ០៧ អនក្រ.បក ស្តីពីរូបសញ្ញា និងត្រារបស់ស្ថាប័នប្រឆំាងអំពើពុករលួយ ឆ្នាំ២០១១ ។
ឯកសារតាមរយៈគេហទំព័រនានា
  • គេហទំព័រ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា (“http://www.ccc.gov.kh/symbolccc.php”) 
  • គេហទំព័រ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (“http://www.eccc.gov.kh/12278”) 
  • គេហទំព័រ ស្ថានទូតកម្ពុជាប្រចំាសហរដ្ឋអាមេរិក (“http://www.embassyofcambodia.org/flag.html”)
ប្រភពផ្សេងៗទៀត
អត្ថន័យនៃនិមិត្តសញ្ញានានា (The Meaning of the Various Symbols) អត្ថន័យនៃនិមិត្តសញ្ញានានា (The Meaning of the Various Symbols) Reviewed by Collective Information on 6:48 PM Rating: 5

No comments:

Powered by Blogger.