ការដាក់ទណ្ឌកម្មនៃច្បាប់នីមួយៗ (The Sanctions of Each Law)

យុគសម័យបច្ចុប្បន្ននេះ មិនថាជនណាក៏ដូចជនណាទេ​ តែងតែស្រលាញ់នូវសេចក្តីសុខ សន្តិភាព សេរីភាព និង​ បូរណភាពទឹកដី ពោលគឺរស់នៅក្នុងសង្គម​មួយពោរពេញទៅដោយ​ឯករាជ្យ​ជាតិ​​បរិបូរណ៍។ មិនតែប៉ុណ្ណោះ ការដឹកនាំ​របស់រាជរដា្ឋភិបាលត្រូវមា​នគុណភាពល្អដោយមា​នប​ទ​ពិសោធន៍ដឹក​នាំគួបផ្សំនឹងលក្ខណៈដឹកនាំល្អ។ កត្តាដែលសំខាន់គឺការរិះរកមធ្យោបាយ​នានា​មក​ដោះ​ស្រាយ​​នូវរាល់បញ្ហាដែលកើត​មានឡើងនៅ​ក្នុង​សង្គម​ជាតិ ទន្ទឹមនឹងនេះដែរគឺការផ្តល់សិទ្ឋិ​សេរី​ភាព​ គ្រ​ប់​​​គ្រាន់ដល់ប្រជាពល​រដ្ឋ និង គោរព​លទ្ឋិប្រជាធិបតេយ្យ ។ ការរៀបចំសង្គម​ឲ្យបាន​ល្អ​យ៉ាងនេះ​ ទាម​ទា​រ​ឲ្យមាន​ការបង្កើតច្បាប់នៅ​ក្នុង​​​សង្គម។ 

ហេតុអ្វីចាំបាច់ត្រូវមានច្បាប់? 

យើងតែង​តែសង្កេត​ឃើញ​ថា ច្បាប់គឺជាវិធានបទដ្នានគតិយុត្ត​​​​ដែលទាមទារឲ្យមានការគោរព​ពីសំណាក់​ប្រជាពលរដ្ឋ​ដែលរស់​​នៅក្រោមច្បាប់។ ដើម្បីការពារឲ្យ ច្បាប់មានការគោរពពីសំណាក់អ្នកដទៃ ចាំបាច់គឺ តម្រូវឲ្យមានទណ្ឌកម្ម ព្រោះថាមនុស្សមាននិស្ស័យម្យ៉ាង គឺការ​ហ៊ានប្រព្រឹត្តអ្វីមួយតាម​ទំនើងចិត្តរបស់ខ្លួន តាមចិត្ត គំនិត​ដែល​​ខ្លួន​ចង់​ធ្វើគ្មាន​​ការ​បង្ខំ​ពី​សំណាក់អ្នកដទៃ នេះជាមូលហេតុ​មួយដ៏ធ្ងន់ និង ងាយស្រួល​ដែល​មនុស្ស​ដើររំលងច្បាប់ មិន​ខ្លាច​ច្បាប់​​ដោយសារគេគិតថា​ការប្រព្រឹត្តរបស់គេសមស្របនឹងបំនងគេ ហើយ​​​គ្មាន​​អ្វីមកហាមឃាត់​គេ​ឡើយ គេអាចបង្កើត​ជំលោះទាស់ទែងគ្នា ជេរប្រមាទគ្នា​ទៅវិញទៅមក បកអាក្រាត និង​ និយាយ​ពាក្យ​មិន​​គួរសមជាច្រើន ហើយ​ការ​បង្កើត​ច្បាប់​​នេះបែរជា​​គ្មាន​ប្រយោជន៍​ទៅ​វិញ ​តែផ្ទុយស្រលះ​ប្រសិន​ជាច្បាប់មានលាយឡំ​នូវទណ្ឌកម្មលើ​ជននានា ដែល​បាន​ប្រព្រឹ​ត្ត​​​​​​ខុសឆ្គង​ទៅ​នឹង​​ច្បាប់នានា​របស់​សង្គម ដោយសារពួកគេទាំងនោះ​ខ្លាចទទួលទោស​ពិន័យនូវកំហុសឆ្គងរបស់គេ ដូចនេះ​មុនគេ​ធ្វើអ្វី​​មួយគេបានពិចារណារួចជាស្រេច​ថាការប្រព្រឹត្ត​របស់គេត្រឹមត្រូវ ឬ​ យ៉ាងណានោះ។ មិនតែ​ប៉ុណ្ណោះ​​ទេ ប្រសិនបើគ្មានការបង្កើត​ទណ្ឌកម្ម​ទេនោះ សង្គមនឹងជួបប្រទះ​តែនឹង​ភាព​ចលាចល សង្រ្គាម គ្រោះមហន្តរាយ ការកាប់​​ចាក់ សំលាប់ ប្លន់តាម​តែអំពើចិត្តរបស់គេ ព្រោះការធ្វើបែបនេះ​គ្មានការហាមឃាត់ ដាក់​ទណ្ឌកម្ម ហើយចំនេញ​​បានបា្រក់ដោយមិនចាំបាច់​ធ្វើការសោះ ​អាចរស់នៅបានយ៉ាងស្រួល តែ​កាល​ណា​​ដែលច្បាប់​បាន​ដាក់ពិន័យដល់ពួកទាំងនោះ ភាពអវិជ្ជមាននឹងពុំ​សូវ​​​ជូបប្រទះក្នុងសង្គមទៀតឡើយ។ តែនៅមានជនខិលខូច​មួយចំនួន​នៅតែ​ប្រព្រឹត្ត​ ហើយបុគ្គលទាំងឡាយនោះដែល​ត្រូវច្បាប់​ដាក់​ទណ្ឌកម្មតាមកំហុសឆ្គងដែល​សម​នឹង​ការប្រព្រឹត្ត​របស់ពួកគេ។

យ៉ាងណាមិញយើងឃើញ ថាក៏ មានជន មួយចំនួនដែលប្រព្រឹត្តខុស​នឹងច្បាប់ដោយអចេតនាដោយសារភាពល្ងង់ខ្លៅផ្នែកគតិយុត្ត និង ការរស់​នៅ​​ដាច់ស្រយាលជាដើម ពួកគេមិនដែលបានដឹងថាច្បាប់ជាអ្វី ហើយបានហាមឃាត់ ដាក់​ទោស​លើ​ផ្នែក​អ្វីសោះ នេះ​ជា​មូលហេតុ​មួយពិបាកក្នុងការសំរេចដាក់កំហុសលើពួកគេណាស់ តែយើង​ឃើញ​ហើយ​ថា នៅពេល​ដែលច្បាប់មួយបានចូលជាធរមាន ទោះបីបុគ្គលនោះបានដឹង ឬ មិន ដឹងក៏ដោយ ក៏​ច្បាប់​មិនបានលើកលែងទោសឲ្យបានដែរ គឺច្បាប់ចង់ឲ្យពួកគេរាង ចាលនឹងកំហុសឆ្គង របស់​ពួក​គេ​នោះ។ យើងអាចនិយាយ​បានថា​ច្បាប់​​គឺជា​វិធាន​មួយដែលមាន ការបង្ខិតបង្ខំ តម្រូវ​ឲ្យជន​គ្រប់​រូប​គោរព​តាម​ ប៉ុន្តែមិនមែនមានន័យថា​គេ​ចេះ​​​តែ​បង្កើត​​ច្បាប់ឡើង ដោយគ្មានការពិចារណានោះទេ ពោលគឺគេ​បាន​ថ្លឹង​ថ្លែង​រួច​ហើយ​ថា​ច្បាប់​ដែល​បាន​បង្កើត​សុទ្ឋតែ មានគោលបំណងចង់ឲ្យសង្គមល្អ​ និង ​មាន​សណ្តាប់​ធ្នាប់។ ដើម្បីឲ្យច្បាប់​កាន់​តែ​មា​ន​​​ប្រសិទ្ឋិភាព ទាមទារឲ្យមានការចូលរូម​អនុវត្តច្បាប់នេះ​ពី​សំណាក់រាជរដ្ឋាភិបាល​និងប្រជាពល​រដ្ឋ​ទាំងអស់​​ព្រោះ ថាការបង្កើតច្បាប់គឺ​ដើម្បី​ប្រជាពលរដ្ឋ​ ហើយ​ក៏ដើម្បី រដ្ឋមានភាពល្អត្រឹមត្រូវប្រសើរផងដែរ។
ការដាក់ទណ្ឌកម្មនៃច្បាប់នីមួយៗ (The Sanctions of Each Law) ការដាក់ទណ្ឌកម្មនៃច្បាប់នីមួយៗ (The Sanctions of Each Law) Reviewed by Collective Information on 11:34 PM Rating: 5

No comments:

Powered by Blogger.